វីដេអូដ៏ញាក់សាច់មួយ បានកំពុងល្បីពេញបណ្តាញសង្គមតែម្តង ដោយក្នុងនោះបានបង្ហាញនារីជាប្រពន្ធម្នាក់ បានប្រើជង្គង់ហោះ កណ្ដាប់ដៃ និងកែងឆេះ អុកទៅលើប្ដីរបស់ខ្លួនយ៉ាងសាហាវ ខណៈបុរសជាប្តី ទើបចូលមកដល់ក្នុងផ្ទះមិនទាន់ទាំងដោះមូកស្រួលបួលផង។
តាមរយៈវីដេអូឃ្លីបកំពុងល្បីនៅលើ Twitter មានរយៈពេល២០វិនាទី បានបង្ហាញឲ្យឃើញខណៈបុរសជាប្តីកំពុងដោះមូកចេញពីក្បាល ស្រាប់តែនារីជាប្រពន្ធ បានរត់ចូលមក ប្រើជង្គង់ហក់ធាក់យ៉ាងពេញទំហឹង រួចវាយយ៉ាងសន្ធាប់ ដោយប្រាប់កណ្តាប់ដៃផង អុកកែងផង និងឡើងជង្គង់ផង ខណៈបុរសជាប្តីបានត្រឹមឱនចុះ និងយកដៃរង មិនធ្វើការតបតវិញនោះទេ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែ ប្រភពចែករំលែកពុំបានបញ្ជាក់ពីទីកន្លែងកើតហេតុ និងសូម្បីមូលហេតុ ខណៈវីដេអូក៏ពុំឮសំឡេង ដោយមិនដឹងថានារីជាខ្លាប្រពន្ធ ផ្ទុះកំហឹងប្រើហិង្សាលើបុរសជាប្តីដ៏កំសត់ដល់ថ្នាក់នេះ ដោយសាររឿងអ្វីនោះទេ។
ជុំវិញករណីនេះ មហាជនខ្លះបានលើកឡើងថា «មូលហេតុដែលប្ដីមិនតបតវាយតប់ទៅប្រពន្ធវិញ គឺប្រាកដណាស់ថា រូបគាត់បានសាងកំហុសធ្ងន់ធ្ងរអ្វីមួយហើយ ទើបគាត់សុខចិត្តនៅស្ងៀមបែបនេះ ព្រោះថាគ្មានប្រុសណាចិត្តព្រះឲ្យប្រពន្ធវាយទ្រោមខ្លួនបែបនេះ ដោយគ្មានរឿងហេតុនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







Wife beats husband immediately after he got home pic.twitter.com/orat9Q3bKT
— Detect Fights 💕 (@detectfights) February 8, 2023