ប្រជាជនម៉ាឡេស៊ី ពិតជាមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើដ៏បង្កគ្រោះថ្នាក់របស់យុវជនទំនើងម្នាក់ បន្ទាប់ពីបានថតវីដេអូពីយ៉អគារខ្ពស់ ដោយយកដបស្រាធំមួយ បោះគ្រវែងទៅកាន់ផ្លូវខាងក្រោម ដែលចរាចររថយន្តកំពុងកកស្ទះ។
អ្នកលេងបណ្តាញសង្គមឈ្មោះ ridzplayer ដំបូងឡើយបានចែករំលែកវីដេអូនេះទៅកាន់ទំព័រ TikTok របស់គាត់ ដើម្បីថ្កោលទោសយុវជននេះ ពីបទបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ប៉ុន្តែ TikTok របស់គាត់ត្រូវបានដកចេញ ដោយសារការរឹតបន្តឹងគោលការណ៍ណែនាំសហគមន៍។ តែទោះជាយ៉ាងណា គាត់ក៏បានបង្ហោះវីដេអូ Update ថ្មីមួយទៀត។
ridzplayer បាននិយាយថា «ខ្ញុំសង្ឃឹមថា វីដេអូដំបូងរបស់ខ្ញុំបានរីករាលដាល ហើយខ្ញុំជឿជាក់ថា ប៉ូលីស PDRM នឹងចាប់យុវជនទំនើងនេះ ដើម្បីដាក់យកមកទណ្ឌកម្ម ឲ្យសមទៅនឹងទង្វើដែលរូបគេបានប្រព្រឹត្ត»។
នៅក្នុងវីដេអូ គេអាចឃើញយុវជននោះ លើកបង្ហាញដបស្រាទទេមួយដាក់កាមេរ៉ា មុនពេលបោះវាចេញពីយ៉នៃអគារខ្ពស់មួយ ឆ្ពោះទៅកាន់ចរាចរណ៍ខាងក្រោម។ ហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងនៅទីក្រុង Dang Wangi ទីក្រុង Kuala Lumpur ។
យោងតាមរបាយការណ៍របស់ Kosmo ប៉ូលីសបាននិងកំពុងស្វែងរកចាប់ខ្លួនយុវជនទំនើងនោះហើយ។
ទោះជាយ៉ាងណា គេសង្ឃឹមយ៉ាងមុតមាំថា គ្មាននរណាម្នាក់រងរបួសដោយសារទង្វើរបស់ក្មេងទំនើងរូបនេះចុះ ហើយប៉ូលិសនឹងស៊ើបអង្កេតចាប់យកទៅឃុំខ្លួនយ៉ាងឆាប់រហ័ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@syrupboy1 nnti saya up part 2#fy #fyp #viral #fypage #syrupboy ♬ original sound – ridzplayer