Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! បុរស​ម្នាក់​ខូចចិត្ត​ខ្លាំ​ង សូម​បណ្តាញ​សង្គម​ជួយ​ផង ក្រោយ​កាដូ Valentine’s Day លើកដំបូង ជា​របស់​មួយ​នេះ ស្រាប់តែ​មិត្ត​ស្រី…

១៤ កុម្ភៈ គឺជាបុណ្យនៃក្តីស្រលាញ់ Valentine’s Day ដែលអ្នកណាៗក៏ចង់ជូនមនុស្សដែលខ្លួនស្រលាញ់ នូវកាដូពិសេស និងធ្វើឲ្យរំជួលចិត្តបំផុត។ ទោះ​បី​ជា​យ៉ាង​ណា ​ក៏​មាន​អ្នកខ្លះ​មិន​គិត​ឲ្យ​បាន​ច្បាស់ទេ ក្នុង​ការជូនកាដូ ដែលរហូត​ធ្វើ​ឲ្យ​មនុស្សដែលខ្លួនស្រលាញ់បែរជា​ស្រក់​ទឹក​ភ្នែក។

តួយ៉ាងដូចករណីបុរសម្នាក់ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដោយសារជូនកាដូខុសចំពោះមិត្តស្រីរបស់ខ្លួន ដោយបានរៀបរាប់យ៉ាងវែងអន្លាយថា៖ «ជូយគិតខ្ញុំផងអ្នកទាំងអស់គ្នា! តើមានវិធីណាអាចដោះស្រាយបញ្ហាបានទេ ឥឡូវនេះខ្ញុំបានទាក់ទងគ្នាបាន ៦ ខែហើយ ខ្ញុំស្រលាញ់នាងខ្លាំងណាស់ ប៉ុន្តែដោយសារកាដូ Valentine មួយនេះ ធ្វើឱ្យអ្វីៗទាំងអស់ត្រូវដួលរលំ។

សម្រាប់ Valentine ជាលើកដំបូងនេះ ខ្ញុំ​ឆ្ងល់​ថាតើ​ត្រូវ​រើស​កាដូ​អ្វី​ឱ្យ​នាង។ ខ្ញុំក៏បានអានប្រកាសទាំងអស់នៅលើអ៊ីនធឺណិត ក្នុងនោះ ផ្កា សូកូឡា គ្រឿងអលង្ការ ស្បែកជើង ឬសម្លៀកបំពាក់ សុទ្ធតែត្រូវបានណែនាំដោយមនុស្សជាច្រើន។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនមើលឃើញថា របស់ទាំងនោះពិសេសពេកទេ។

ខ្ញុំចង់ឱ្យកាដូមានផ្កា សូកូឡា និងអ្វីផ្សេងទៀតដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ដូច្នេះ ខ្ញុំ​ស្រាវជ្រាវ​រហូត ហើយ​ទីបំផុត​បាន​ឲ្យ​មិត្តស្រី​​របស់ខ្ញុំឆ្មា១ក្បាល។

ខ្ញុំគិតថាស្រីៗប្រហែលចូលចិត្តឆ្មា ហើយប្រសិនបើមានឆ្មាមួយនៅក្បែរនាង វាប្រាកដនឹងធ្វើឲ្យនាងសប្បាយចិត្តខ្លាំងហើយ។ ដូច្នេះ ខ្ញុំបានស្វែងរកទិញឆ្មាអង់គ្លេសសក់ខ្លីមួយក្បាល ពិនិត្យសុខភាពដោយប្រុងប្រយ័ត្ន សៀវភៅចាក់វ៉ាក់សាំង ហើយរង់ចាំថ្ងៃទី១៤ ខែកុម្ភៈ ខ្ញុំនឹងផ្តល់វាដល់នាង។

នៅយប់​នោះ ​យើង​បានទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ រួចទៅ​មើល​កុន​ជាមួយ​គ្នា។ បន្ទាប់​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​នាំ​នាង​មក​ផ្ទះ ​ដើម្បី​ជូនកាដូ​ ដោយ​សារ​តែ​សត្វ​ឆ្មា​ខ្ញុំ​មិន​អាច​យក​ទៅ​តាម​បាន។ ពេល​នោះ ខ្ញុំ​ក៏បាន​ដាក់​កូន​ឆ្មា​​ក្នុង​ប្រអប់​ធំ​មួយ​ដែល​មាន​ធ្នូ​នៅ​ខាង​ក្រៅ។ នៅពេលដែលខ្ញុំកាន់ប្រអប់កាដូ គូស្នេហ៍របស់ខ្ញុំញញឹមយ៉ាងស្រស់ ខ្ញុំបានគិតពីវិធីមួយដើម្បីអោយកាន់តែភ្ញាក់ផ្អើលនោះ គឺអោយគូស្នេហ៍របស់ខ្ញុំបិទភ្នែករបស់នាង រួចអោយនាងប៉ះកាដូនោះ។

ជាការពិតណាស់ ខ្ញុំស្រមៃថា មិត្តស្រីរបស់ខ្ញុំនឹងសប្បាយចិត្តខ្លាំងហើយ ជាមួយកាដូនេះ។ ប៉ុន្តែ​ ផ្ទុយទៅវិញ វា​ជា​ការ​ពិត​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ទេ បងប្អូន​អើយ រហូតមកទល់ពេលនេះ ខ្ញុំ​នៅ​តែ​គិត​ថា​ខ្ញុំ​ល្ងង់​ណាស់។ នោះគឺខណៈពេលដែលគូស្នេហ៍របស់ខ្ញុំបិទភ្នែករបស់នាង ដើម្បីបើកប្រអប់កាដូ ហើយយកដៃទាំងពីររបស់នាងប៉ះវា។ ពេល​ប៉ះ​រោម​ឆ្មា នាងស្រាប់តែ​ស្រែក​ខ្លាំងៗ ហើយ​ដើរ​ថយ​ក្រោយ។ នាងបើកភ្នែកមើលឆ្មា ហើយនាងយំតែម្តង។

នៅពេលនោះ វាធ្វើឲ្យខ្ញុំនឹកឃើញនាងធ្លាប់ប្រាប់ខ្ញុំថា នាងមានជំងឺហឺត ហើយមានអាឡែស៊ីទៅនឹងរោមសត្វឆ្មាខ្លាំងណាស់។ ប៉ុន្តែ​ពេល​ជ្រើស​រើសកាដូ ខ្ញុំ​មិន​បាន​គិត​ដល់​រឿងនេះ​ទេ។ ពេល​នោះ​ នាង​ព្យាយាម​លាង​ដៃ ហើយ​បែរ​ខ្នង​ចេញ​ពី​ខ្ញុំ ជាមួយទឹកមុខខឹងយ៉ាងខ្លាំង។ ខណៈភ្លាមៗនោះខ្ញុំ​ក៏បានយក​ឆ្មាទៅទុក​ ហើយ​ចុះ​មក​វិញ នាង​ជិះ​តាក់ស៊ី​ត្រឡប់ទៅ​វិញ​បាត់ទៅហើយ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​មិន​អាច​ទាក់​ទង​មិត្ត​ស្រី​របស់ខ្ញុំបាន​ទៀត​ទេ ខ្ញុំសោកស្ដាយជាខ្លាំង ដែលផ្តល់របស់ត្រឹមត្រូវដែលគូស្នេហ៍របស់ខ្ញុំមិនអាចប្រើបាន។ នេះពិតជាមេរៀនមួយក្នុងជីវិតរបស់ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ព្យាបាល​ដោយ​របៀប​ណា​ទេ វា​ឈឺ​ចាប់​ណាស់»។

គួរបញ្ជាក់ថា នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ ​ដែលការជូនកាដូ​ដល់​មិត្ត​ស្រី ទទួលបានលទ្ធផលបែបនេះ។ ជាក់ស្តែង នៅលើបណ្ដាញសង្គម មានការបង្ហោះបង្ហាញកាដូជា “ស្បែកជើងផ្ទាត់ពណ៌ដីឥដ្ឋ” ឬជា​ «មេមាន់» ដែលធ្វើឱ្យមិត្តស្រីមិនអាចនិយាយចេញបាន នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×