Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ អ៊ើ ធ្វើអ៊ីចឹងក៏ម្យ៉ាងដែរ! ក្រុមហ៊ុនចិន ឱ្យអ្នកមកសម្ភាសការងារ ពាក់ស្រោមមុខ ព្រោះមិនខ្វល់ពីរឿងមុខមាត់ទេ ត្រូវការតែសមត្ថភាពប៉ុណ្ណោះ

ក្រុមហ៊ុនមួយ នៅទីក្រុងឆឹងទូ ប្រទេសចិន ទទួលបានការកោតសរសើរពីអ្នកលេងបណ្ដាញសង្គមយ៉ាងសន្ធឹកសន្ធាប់ បន្ទាប់ពីបានសំណូមពរឱ្យអ្នកមកសម្ភាសចូលធ្វើការគ្រប់គ្នា រួមទាំងអ្នកសម្ភាសគេផង ត្រូវពាក់ស្រោមមុខ ដើម្បីចៀសវាងការជ្រើសយកតែអ្នកមានមុខមាត់ស្រស់ស្អាត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ Chengdu Logistics បានក្លាយជាប្រធានបទព័ត៌មាននៅលើពិភពបណ្ដាញសង្គម តាមរយៈឃ្លីបវីដេអូសម្ភាសការងាររបស់ផ្នែកបុគ្គលិក របស់ក្រុមហ៊ុន ដែលខុសប្លែកពីគេឯង។

ឃ្លីបខ្លីៗនេះ ត្រូវបានថតដោយអ្នកមកសម្ភាសចូលធ្វើការម្នាក់ ដែលបង្ហាញឱ្យឃើញថា មានអ្នកមកសម្ភាសការងារជាច្រើននាក់ កំពុងអង្គុយរង់ចាំសម្ភាសចូលធ្វើការ ហើយគ្រប់គ្នាសុទ្ធតែបិទបាំងមុខខ្លួនឯងដោយស្រោមមុខតុក្កតាទាំងអស់ ហើយអ្នកសម្ភាសគេ ក៏ពាក់ស្រោមមុខដូចគ្នាដែរ។

ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសចិនមួយនេះ បានរៀបរាប់ថា វិធីការជ្រើសរើសបុគ្គលិកចូលបម្រើការដ៏ប្លែកចម្លែកនេះ ត្រូវបានយកមកប្រើ ដើម្បីកាត់បន្ថយភាពតានតឹងអារម្មណ៍របស់អ្នកមកសម្ភាស និងដើម្បីបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់គុណតម្លៃទៅលើសមត្ថភាពរបស់បុគ្គល ខ្លាំងជាងរូបរាងមុខមាត់ខាងក្រៅ។ បើអ្នកមើលមិនឃើញមុខមាត់អ្នកមកសម្ភាស នឹងច្បាស់ជាគ្មានភាពអគតិចំពោះពួកគេឡើយ។

ខណៈពេលជាមួយគ្នា អ្នកលេងបណ្ដាញសង្គមភាគច្រើន បាននាំគ្នាកោតសរសើរក្រុមហ៊ុននោះយ៉ាងខ្លាំង និងមានមនុស្សជាច្រើន ចង់ទៅសម្ភាសការងារជាមួយក្រុមហ៊ុន ដែលផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព តែរូបមិនស្អាតបែបនេះ។

បុរសម្នាក់បានបញ្ចេញយោបល់ថា “នេះគឺជា ការស្មើភាពគ្នាយ៉ាងពិតប្រាកដ អ្នកដែលមានមុខមាត់ស្អាត លែងមានប្រៀបលើគេទៀតហើយ”

…Yes, ok!…

×