Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េង កែវពេជ្ជតា បញ្ចេញមតិលើបញ្ហាស្រីកំណាន់ និងប្រពន្ធដើមថា កុំដើម្បីតែប្តីមិនកើតម្នាក់ អ្នកត្រូវហត់តាមឃ្វាលនោះ !

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ រឿងរ៉ាវពាក់ព័ន្ធឃ្លីបវីដេអូមួយដែលបង្ហាញពីសកម្មភាពប្រពន្ធដើមវាយស្រីកំណាន់ប្តីទាំងអាក្រាតកាយ ក្រោយតាមទាន់ស្វាមីដែលយកនាងទៅដេកនៅផ្ទះសំណាក់នោះ កំពុងបន្តផ្ទុះកក្រើកពេញបណ្តាញសង្គមនៅឡើយ ហើយបញ្ហានេះក៏បានក្លាយជាប្រធានបទក្តៅសម្រាប់ការជជីកវែកញែកគ្នាពីសំណាក់មហាជនទាក់ទងទៅនឹងច្បាប់ឯកពន្ធភាព។

បណ្តាអ្នកលេងហ្វេសប៊ុក ជាពិសេសអ្នកសិល្ប:មួយចំនួន បាននាំគ្នាបញ្ចេញមតិផ្ទាល់ខ្លួនរៀងៗខ្លួន ដោយអ្នកខ្លះបានដាក់បន្ទុកខ្លាំងទៅលើស្រីកំណាន់ដែលបានដណ្តើមស្វាមីគេ ខណ:ពេលអ្នកខ្លះបានសម្តែងការមិនពេញចិត្តចំពោះការប្រើប្រាស់អំពើហិង្សារបស់ភរិយាដើមនោះឡើយ។

សម្រាប់រឿងរ៉ាវខាងនេះដែរ តារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងមួយរូបក្នុងទសវត្ស៩០ គឺ នាង ម៉េង កែវពេជ្ជតា ក៏បានចេញមុខនិយាយផងដែរ ដោយលើកជាគំនិតផ្ទាល់ខ្លួនថា នាងគាំទ្រច្បាប់ឯកពន្ធភាព តែនាងក៏មិនគាំទ្រអំពើហិង្សារដែរ។

តាមរយ:សំណេរដែលបានសរសេរបង្ហោះតាមគណនេយ្យហ្វេសប៊ុក នាង ម៉េង កែវពេជ្ជតា បានលើកឡើងថា វ៉ៃ ឬសម្លាប់ ក៏មិនប្រាកដថាកំចាត់អស់ដែរ បើលោកប្តីមិនកែនៅតែដើរទាក់ស្រីមិនឈប់ កំចាត់ស្រីបាន១ កើតស្រីថែម១០, កំចាត់ស្រីបាន១០ កើតស្រីថែមរាប់រយ។

នាង ម៉េង កែវពេជ្ជតា បញ្ជាក់ថា បើរវល់តែតាមប្រមាញ់ស្រីប្តីដូចនេះ មួយជីវិតរកសុខមិនឃើញទេ។ ជីវិតនឹងស្គាល់តែទឹកភ្នែក ទឹកសំបោរ ស្គាល់តែភាពក្តៅក្រហាយ គ្រាំគ្រាកាយចិត្ត គិតច្រើន មុខជាំ មុខចាស់ជាងអាយុ មិនតែប៉ុណ្ណោះត្រូវក្លាយជាតួកំណាចអោយម៉ែក្មេកបងប្អូនសាច់ថ្លៃ និងអ្នកដទៃស្អប់ទៀត។

តារាចម្រៀងដែលធ្លាប់ល្បីឈ្មោះ ហើយត្រូវបានរលុបបាត់បន្តិចម្ដងៗ ខណៈអ្នកជំនាន់ក្រោយចូលមកដល់ នាង ម៉េង កែវពេជ្ជតា និយាយទៀតថា កុំដើម្បីតែប្តីមិនកើតម្នាក់ អ្នកត្រូវហត់តាមឃ្វាលនោះ ឃ្វាលមិនឈ្នះទេ។ ដើម្បីរក្សាភាពថ្លៃថ្នូររបស់យើង ដើម្បីរក្សាសម្រស់យើង ជាពិសេសដើម្បីរក្សាជីវិត រក្សាសុខភាពសម្រាប់មើលថែកូនៗ និងដើម្បកុំអោយគំរូអាក្រក់នេះឆ្លងដល់កូនៗ យើងកុំយកដៃដ៏ល្អស្អាតបរិសុទ្ធរបស់យើងទៅប្រឡាក់ជាមួយស្រីចុង ស្រីលួចលាក់អស់ហ្នឹងអោយសោះ។

យ៉ាងណា បើតាមនាង ម៉េង កែវពេជ្ជតា ដំណោះស្រាយល្អ គឺដាក់ពាក្យប្តឹងសុំលែងលះអោយដាច់ស្រឡះតែម្តង ជាការល្អបំផុត (យ៉ាងច្រើនអស់ទ្រព្យរលីងសល់តែកូនពីរដូចខ្ញុំ) ប៉ុន្តែក៏សប្បាយចិត្តដែរ ព្រោះទ្រព្យពេលណាក៏រកបានអោយតែយើងនៅមានដង្ហើម មានកិត្តិយស និងគំនិត, សំខាន់ចេះអប់រំ និងដឹកនាំកូនៗអោយមានអនាគតល្អ នោះហើយគឺជាជោគជ័យក្នុងនាមជាស្ត្រី ជាម្តាយ និងក្នុងនាមជាមាតាពិភពលោករបស់យើង, មេម៉ាយមានអីមិនល្អ មានប្តីមិនល្អទេទើបវាលំបាកជាងមេម៉ាយ !៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×