Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស ត្រៀមបំបែកកំណត់ត្រាពិភពលោក ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

spot_img

ភ្នំពេញ ៖ យុទ្ធនាការពីរគឺ រាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស នឹងធ្វើឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក សម្រាប់ព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខនេះ នៅលើទឹកដីខេត្តសៀមរាប ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងកិច្ចប្រជុំដែលមានបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ នឹងមានយុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការ Beyond The Games បត់បេះដូងក្រដាសបំបែកឯកគ្គទកម្មពិភពលោក។

សហភាពសហព័ន្ធយុវជនកម្ពុជា បាននឹងកំពុងបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯកគ្គទកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុល ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមយុទ្ធនាការខាងលើ។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥កន្លងទៅ កម្ពុជាបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន ហើយនៅឆ្នាំដដែលនេះក៏មានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។

ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តនឹងរៀបចំយុទ្ធនាការបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×