Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សរសើរ​មែ​ន! ចាប់ដៃ​គ្នា ៤០ ឆ្នាំ ប្តី​តែង​ជូន​បាច់​ផ្កា​មិនដែល​រំលង​ថ្ងៃ ១៤ កុម្ភៈ រី​ឯ​ប្រពន្ធ​វិញ ថែរក្សា​ផ្កា​ទាំងនោះ​យ៉ាង​ល្អ

ថ្ងៃ ១៤ កុម្ភៈ គឺថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឬ ហៅថា Valentine’s Day ហើយពិតណាស់ ជារៀងរាល់ឆ្នាំ នៅពេលថ្ងៃបុណ្យលោកខាងលិចនេះ ចូលមកដល់ គេតែងសង្កេតឃើញភាគច្រើនជាបណ្តាយុវវ័យ ជ្រួលជ្រឺមនាំគ្នាទិញផ្កា ឬកាដូអនុស្សាវរីយ៍ផ្សេងៗ ដើម្បីជូនដល់មនុស្សដែលខ្លួនស្រលាញ់។

ទោះជាយ៉ាងណា ថ្ងៃ ១៤ កុម្ភៈ ទិវានៃសេចក្តីស្រលាញ់នេះ ក៏ឃើញគ្រួសារប្តីប្រពន្ធខ្លះ បានបង្ហាញក្តីស្រលាញ់ឲ្យគ្នា តាមរយៈកាដូចជាបាច់ផ្កាដូចយុវវ័យផងដែរ ដើម្បីរក្សាភាពកក់ក្តៅ និងភាពផ្អែមល្ហែមចំពោះគ្នា ឲ្យជីវិតគូកាន់តែរឹងមាំគង់វង់ស្ថិតស្ថេរ សម្រាប់ដំណើរឆ្ពោះទៅថ្ងៃខាងមុខជាមួយគ្នាទៀត។

ជាក់ស្តែង អ្វីដែលមិននឹកស្មានដល់នោះ គឺគូស្នេហ៍វ័យចំណាស់មួយគូ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង នៅពេលបានដឹងថា ស្រ្តីជាប្រពន្ធបានរក្សាទុកបាច់ផ្កាទាំងអស់ ដែលស្វាមីរបស់គាត់ជូន ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល ៤០ ឆ្នាំ មកនេះ។

នេះបើតាមលោកពូជាស្វាមី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khit Chhern បានរៀបរាប់ដោយភាពកក់ក្តៅបែបនេះថា «40ឆ្នាំហើយ ផ្កានៃក្តីស្រឡាញ់ អ្នកជូនបាច់ផ្កាអាចរកបានគ្រប់កន្លែង តែអ្នកថែរក្សាផ្កានៃក្តីស្រឡាញ់មិនមានច្រើនទេ។ ផ្កាក្នុងទូនេះបាច់ផ្កាខ្លះមានអាយុ9ឆ្នាំហើយ។ អរគុណអូន កំពូលភរិយា 14/02/23»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×