Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់​យ៉ាងណា!? ផ្ទុះ​ការ​វែកញែក​ផ្អើល​ទៀត​ហើយ ជុំវិញ​រឿង​កាប់​ដើមឈើ​ចោល នៅ​ឆ្នេរកែប ដើម្បី​អភិវឌ្ឍន៍​ថ្មី

ថ្មីៗនេះ រូបភាពមុន និងក្រោយ នៃការកាប់ដើមឈើ នៅតាមបណ្តោយឆ្នេរកែប ដែលធ្លាប់ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជ្រកម្លប់ បានក្លាយជាប្រធានបទបង្កការវែកញែកឡើងចម្រូងចម្រាស់ ផ្អើលពេញបណ្តាញសង្គមទៀតហើយ។

បើតាមប្រភពចែករំលេក បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការកាប់ដើមឈឺដែលភាគច្រើនជាប្រភេទដើមឆ័ត្រ ដែលមានអាយុកាលច្រើនឆ្នាំទាំងនោះ គឺដើម្បីធ្វើការអភិវឌ្ឍន៍កែលម្អ រៀបកាឡាថ្មី និងដាំដើមល្មើជំនួសវិញ។

ទោះយ៉ាងណា ពលរដ្ឋជាច្រើន ជាពិសេសអ្នកដែលធ្លាប់ទៅលេងឆ្នេរកែប បានសម្តែងការសោកស្តាយ ដោយបានលើកឡើងថា «ចប់ហើយកែបយើងឥឡូវ អត់មានដើមកាប៉ាងជ្រកទៀតទេ, ក្តៅណាស់បង កាប់ចោលចឹងបើទុកគ្រាន់បានម្លប់ជ្រកខ្លះ,…»។ រីឯអ្នកខ្លះទៀត ក៏បានរិះគន់ក្នុងន័យចំអកថា «កាយផ្លូវដាក់លូ​ កាប់ដើមឈើ ដាំកូនឈើ​ បើមិនធ្វើវាអត់អីធ្វើ,…»។

តែទន្ទឹមនឹងមានមតិរិះគន់ ក៏មានអ្នកលេងមួយចំនួន បានឆ្លើយតបទៅវិញឲ្យដឹងថា «គេកាប់ចោល គេមានហេតុផល ឥឡូវគេកំពុងរៀបចំអភិវឌ្ឍតំបន់មួយចំនួន បើមិនដឹងច្បាស់ទេ ចាំមើលលិទ្ធផលគេសិនទៅ អ្នកធ្វើចាំតែខុស អ្នកថាចាំតែថា ធ្វើជាមនុស្សត្រូវចេះបើកចិត្តឲ្យទូលាយកុំឃើញរឿងបន្តិចទើសៗ ទាំងមិនទាន់ដឹងរឿងច្បាស់។ កន្លែងដែលកំពុងអភិវឌ្ឍន៍តែងតែបាត់បង់ទ្រង់ទ្រាយដើមខ្លះៗហើយ, អជ្ញាធរខេត្តកែបបានបង្ហាញរួចហើយថានិងមានការកែប្រែឆ្នេរកែប ឬរៀបចំឆ្នេរឱ្យមានសោភ័ណភាពជាងមុន មានបានមើលសេចក្ដីប្រកាសរបស់អជ្ញាធរឬនៅ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×