ភ្នំពេញ ៖ ស្រីស្អាត ប៊ី សុធារី ដែលកំពុងតស៊ូ ស្វិតស្វាញពី ការប្រកួតសម្រស់ លើឆាកអន្តរជាតិ កំពុងតែផ្តល់ក្តីសង្ឃឹមលើការជាប់លទ្ឋផលល្អ។ បន្ទាប់ពីទស្សនាការប្រកួតរួចមានភាពលេចធ្លោជាងបេក្ខភាពបវរកញ្ញាដែលមកពីប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ានទាំង ដំណើរដើរបង្ហាញរាងលើឆាកCatwalk , ការបង្ហាញឈុត រាត្រីសមោលស Eveving gown , និងឈុតតំណាងជាតិNational Costume ឃើញថាបង្ហាញចេញមកសមសួន ចូលភ្នែកអ្នកទស្សនាខ្លាំងតែម្តង។ ដូចនេះហើយសង្ឃឹមថាកញ្ញានឹងទទួលបាន Top ល្អណាមួយពីកម្មវិធីប្រកួត Miss Charm 2023 នេះផងចុះ ។

នៅរង់ចាំតែថ្ងៃ ប្រកួតផ្តាច់ព្រត្រ័ឆាប់ៗខាងមុខនេះទេ ដែលហ្វេនៗកម្ពុជា រង់ចាំអ៊ុតលទ្ឋផល។ ប៊ី សុធារី ដែលកំពុង ជាប់ប្រកួតនៅប្រទេសវៀតណាម នោះ ត្រូវបានក្រុមអ្នកតាមដានលើកសរសើរថា នាងសម្រេចការងារបានល្អក្នុងពេលឡើងប្រកួត ប៉ុន្មានវគ្គសំខាន់ៗ។ នាងមានភាពជឿជាក់ ដំណើរ ដើរ ការលេងទឹកមុខ កាយវិការមួយៗសម ហើយមើលទៅទទួលយកបាន។ ដូចនេះហើយលទ្ឋផលចេញមក ប្រែប្រួលបែបណាយើងព្រមទទួលហើយ សាមីខ្លួនក៏បានប្រឹងប្រែង រួចរាល់ក្នុងការដណ្តើមភាពលេចធ្លោ។

ប៊ី សុធារី បានឆ្លងកាត់វិស័យ បវរកញ្ញា ច្រើនដងមកហើយ ដោយនាង មិនបាន ដកថយពីវិស័យនេះ គឺទទួលយក ឱកាសថ្មីៗ ដើម្បីបង្ហាញសមត្ថភាព អោយគេមើលឃើញ ស្នាដៃ និងភាពតស៊ូ។ ក្រៅពីតួនាទីបវរកញ្ញា នាងក៍ជា តារាសម្តែងម្នាក់ ក្នុងខ្សែភាពយន្តភាគ «ម្ចាស់កីតម្រាញ» ដែលចាក់ផ្សាយនាទូរទស្សន៍ហង្សមាស ហើយត្រូវអ្នកដឹកនាំរឿងលោក កៅ សីហា សម្តែងជាតួសម្តែងកាចឆ្នាស់។

ប៊ី សុធារី បានធ្វើការLive នៅលើបណ្តាញសង្គម របស់នាងថា នាង និងខិតខំព្យាយាមអោយអស់ទ្ឋភាព ក្នុងការប្រកួតមួយនេះ។ នាងអរគុណអ្នកគាំទ្រ ដែលបានតាមដាន និងជួយផ្តល់គំនិតស្ថាបនា ចំពោះការខុសឆ្គង។ នៅមានវគ្គសំខាន់ៗទៀតដែលបន្តប្រកួត។ យ៉ាងណាក្រុមអ្នកគាំទ្រ កំពុងតាមដានហើយ រង់ចាំមើលថា សុធារី បានលទ្ឋផលអ្វីខ្លះ ពេលចប់ប្រកួត និងជូនពរនាងអោយជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម









