Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទៀតហើយ! រ៉ូស ទាក់ទង​ប្តី​គេ​ហៅ​សុទ្ធ​ម្ចាស់​បេះដូង តែ​ស៊យ​ធំ ឆាត​ប៉ះចំ​ប្រពន្ធ​គេ​កំពុង​លេង ដាក់​ឡើង​ម៉ា​ឆ្ងា​ញ់…

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ តារាក្រដាស១០ ក្រដាស២០ កញ្ញា អាណារ៉ូស ឃើញថា មួយរយៈចុងក្រោយនេះ ល្បីរឿងមានទំនាក់ទំនង «ឆ្វាក់» តែជាមួយប្តីគេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម។

ដោយឡែក ថ្មីៗនេះ រ៉ូស បានធ្វើឲ្យផ្អើលទៀតហើយ បន្ទាប់ពីបានទាក់ទងប្តីគេតាម Telegram ហៅសុទ្ធតែម្ចាស់បេះដូង តែមានឯណា ស៊យធំប៉ះចំប្រពន្ធគេជាអ្នកកាន់ទូរស័ព្ទ បានឆាតតបឆ្លើយឆ្លង «ចាក់បណ្តោយតាម» ឡើងម៉ាឆ្ងាញ់ និងចុងក្រោយផ្ទុះរឿងផ្អើលតែម្តង។

ពិតណាស់ តាមរយៈ screenshot ដែលនារីជាប្រពន្ធផុស បានបង្ហាញឲ្យឃើញ រ៉ូស បានឆាតហៅប្តីគេទៅផឹកនៅខុនដូ ដែលខ្លួនស្នាក់នៅយ៉ាងដូច្នេះថា​ «ផឹកអត់, ផឹកនៅខុនដូ,…បងទំនេរម៉ោងប៉ុន្មាន, Ok រវល់សិនទៅបេះដូង, Miss u, ឆាតហើយលុបផង ប្រយ័ត្នប្រពន្ធឃើញ»។

តែក្រោយឃើញនារីជាប្រពន្ធ ទម្លាយចេញឲ្យមហាជនបានឃើញ និងដាក់ឲ្យធ្ងន់ៗថា «អញអ្នកលេង ងែងចង់ជួបប្ដីអញមែន មីអស់សាច់» ស្រាប់តែ រ៉ូស ប្រញាប់ចេញមុខបង្ហោះសារប្រាប់ទៅហ្វេនៗថា «ហ្វេហ្វេនចែ rose ទាំងអស់ មនុស្សខូចវាមានចេតនាចង់បំផ្លាញកិត្តិយសចែ rose វារៀបគំរោងធ្វើស៊ីដើម្បីតោងល្បី បើមនុស្សល្អគេមិនធ្វើគំណិតថោកទាបចឹងទេចែroseនឹងឡាយបកស្រាយ គ្រប់យ៉ាងពីរសាច់រឿងទាំងអស់ ស្លូតអស់ត្រឹមចែrose ហើយ កន្លងមកអ្នកទាំងអស់គ្នាដឹងហើយថាគេចាំតែជាន់នឹងធ្វើបាបចែroseរហូត តេលេក្រាមខ្ញុំមានគេហែកពិតមែន ខ្ញុំនឹងបកស្រាយគ្រប់យ៉ាង ម្តងនេះខ្ញុំមិនលើកលែងអោយទៀតទេ ចំពោះអ្នកដែលបំផ្លាញកិត្តយសខ្ញុំ ចាំទទួលខុសត្រូវចំពោះមុខច្បាប់ ខ្ញុំនឹងប្តឹងពីរបទបរិហាកេរ្តិ៍និងបំផ្លាញកិត្តិយស តាមធម្មតាទះដៃម្ខាងវាមិនលឺទេ មានតែមនុស្សអត់ខួរខួរក្បាលសំរាមទើបគេជឿរឿងបែបនេះ គេមានចេតនាចង់បំផ្លាញកិត្តិយសខ្ញុំនិងធ្វើស៊ីខ្ញុំ»។

លើសពីនេះ រ៉ូស ក៏បានគំរាមប្តឹងនារីជាប្រពន្ធគេនោះថែមទៀតផង ដោយបានបញ្ជាក់ថា «បើសិនជាម្នាក់ឈ្មោះSoo NiiTaa មិនសូមទោសជាសាធាណៈ ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅខាងបទល្មើសប្រឆាំងបច្ចេកវិទ្យា និងតុលាការ ខ្ញុំទុកពេលអោយនាងឯងដល់ម៉ោង 10 ព្រឹកថ្ងៃទី 16 ខែកុម្ភះឆ្នាំ2023 តើនាងឯងមានភស្តុតាងមួយណាដែរថាជាTelegram ខ្ញុំពិត?»។

ទោះជាយ៉ាងណា នារីជាប្រពន្ធ ស្វាគមន៍ការគំរាមប្តឹងនេះ និងត្រៀមបញ្ចេញភស្តុតាងផងដែរ ដោយបានបញ្ជាក់ទៅវិញថា «ប្រយ័ត្នខ្ញុំបង្ហាញភស្តុតាងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×