Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខំធ្វើ​ដំណើរ​ចម្ងាយ​ដី​រាប់ពាន់​គីឡូ ដើម្បី​ចង់​ជួប​នារី​កុលសម្ព័ន្ធ​ដ៏​ស្រស់​ស្អាត​ដូច​ក្នុង​ពា​ណិ​ជ្ជ​កម្ម តែលុះ​ពេល​មកដល់ ស្ទើរមិនជឿភ្នែក…

គេហទំព័រ CTWANT នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានលាតត្រដាងថា រឿងដ៏ភ្ញាក់ផ្អើលរបស់បុរសម្នាក់នៅក្នុងប្រទេសចិន បានកំពុង​ក្លាយ​ជា​ប្រធាន​បទ​​ត្រូវ​បាន​គេ​ពិភាក្សា​យ៉ាង​ទូលំទូលាយ ​នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពីបុរសរូបនោះ​បាន​ឃើញ​ឃ្លីប​វីដេអូ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​សម្រាប់​ភូមិ​បុរាណ Miao Xijiang ក្នុង​ខេត្ត Guizhou បង្ហាញ​ក្រុម​នារី Miao ដែល​មាន​មុខមាត់​ស្អាត និងសុភាពរមទម្យ ស្ថិតក្នុងស្លៀកសំលៀកបំពាក់កុលសម្ព័ន្ធក្នុងស្រុក សម្តែងរបាំប្រពៃណី ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។

រូបភាពផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញភ្នែកនោះ បានធ្វើឱ្យគាត់ពេញចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទីបំផុត គាត់ក៏សម្រេចថានឹងទៅជួបនឹងរូបពិត និងទស្សនាការសម្តែងរបស់ពួកគេផ្ទាល់ ដោយសុខចិត្តបើករថយន្តធ្វើដំណើរចម្ងាយជាង ២០០០ គីឡូម៉ែត្រ រហូតមកដល់ទីធ្លានៃទិដ្ឋភាពដូចមានបង្ហាញក្នុងឃ្លីបវីដេអូ។ តែទោះជាយ៉ាងណា គាត់ពិតជាស្រឡាំងកាំងនិយាយមិនចេញនោះទេ ព្រោះថា នារី Miao ដ៏ស្រស់ៗស្អាតដែល​គាត់​ចង់​រក​នោះ ប្រែ​ក្លាយ​ជា​ស្ត្រី​ចំណាស់​មួយ​ក្រុម​ក្នុង​ភូមិទៅវិញ ដោយបានចេញ​មក​រាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ…។

បន្ទាប់​ពី​ឃ្លីប​វីដេអូ​របស់បុរស​រូប​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម វាបានទាក់ទាញមនុស្សជាច្រើន មើលហើយអស់សំណើច និងព្រម​ជាមួយ​ការ​ចូល​ទៅ​បញ្ចេញ​មតិ​​សើចចំអកយ៉ាងដូច្នេះថា «ការផ្សាយពាណិជ្ជកម្មប្រហែលជាមិនកុហកទេ គាត់​មក​យឺត​ពេក ក្មេង​ស្រី​ទាំង​នោះចាស់ៗអស់ហើយ, សង្ស័យពួកនាងត្រូវគេចាប់ពង្រត់បាត់ទេដឹង, អ៊ីចឹង​ហើយ​ បាន​ជាគេ​ព្រមាន​កុំ​ឲ្យសូវ​ជឿ​រូបភាព​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្មពេក ឃើញទេ​ ខាតពេលវេលាឥតប្រយោជន៍!»។

តែទន្ទឹមនឹងមានអ្នកថា នេះជាការផ្សាយពាណិជ្ជកម្មបោកប្រាស់ ក៏មានអ្នកប្រើប្រាស់សង្គមមួយចំនួន ដែល​អះអាង​ថា​ជា​អ្នក​ស្រុក ​ចូល​មក​បញ្ចេញ​មតិ ​និង​ផ្តល់​ព័ត៌មាន​ថា ភូមិ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ ជិតស្និទ្ធនឹងធម្មជាតិ ដូច្នេះហើយ អ្នកភូមិពិតជាមានសម្បុរស្បែកល្អ មិនកុហកទេ ប៉ុន្តែយុវជនយុវនារីមានទំនោរទៅធ្វើការនៅបរទេស។ ហើយដល់ពេល​មាន​ពិធី ឬ​ពិធី​សំខាន់ ពួកគេ​នឹង​មក​ជួយ​វិញ។ តែ​បើ​ជា​ថ្ងៃ​ធម្មតា មីងៗ​មកពី​គ្រួសារ​ផ្សេង​គ្នា ​នឹង​មក​ជួយ​សម្តែងជំនួស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×