Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​កុំ​ឲ្យ​ធ្វើ​ដាក់​ខ្មែ​រ​មុន! ឥឡូវ​បែប​ភ័យ​ខ្លួន ប៊ូ​ខាវ ស្នើសុំ​ក្រុមហ៊ុន FB ជួយ​ផង ខណៈ​ខ្មែរ​ជាច្រើ​ន កំពុង​នាំគ្នា​ធ្វើ​រឿង​មួយ​នេះ…

ជឿថាបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តខ្លាំងមួយបានកើតឡើង នៅពេលដឹងថា កីឡាករ ប៊ូខាវ បាននាំគ្នីគ្នា report page លោកដុកទ័រខ្មែរម្នាក់ ដែលគាត់បានវែកញែករកយុត្តិធម៌ រឿងកីឡាករភ្លេចកំណើតខ្លួនឯងរូបនេះ បានចោទថាខ្មែរស៊ីដាច់លុយ ២.២លានបាត តែធាតុពិតជនជាតិថៃខ្លួនឯងជាអ្នកបោកសោះ។

ពិតណាស់ ក្រោយបានដឹងថា ប៊ូខាវ មានគំនិតអាក្រក់បែបនេះ ស្រាប់តែបានឃើញអ្នកលេងបណ្តាញសង្គមខ្មែរយើងជាច្រើន ចេញមកប្រកូសប្រកាសឲ្យរួមគ្នា Report Page ប៊ូខាវ ហ្នឹងវិញទៅ ព្រោះថា មិនបានសុំទោសប្រជាជនខ្មែរជាសាធារណៈហើយ នៅមានផ្នត់គំនិតអាក្រក់បែបនេះទៀត។

ដូចការរំពឹងទុកមែន គឺថាថ្មីៗនេះ កីឡាករ ប៊ូខាវ ប្រហែលជាភ័យខ្លួនខ្លាំងហើយ ដោយបានស្នើដល់ក្រុមហ៊ុនហ្វេសប៊ុក ជួយដោះស្រាយបញ្ហា Page របស់ខ្លួនផង ព្រោះតែពេលនេះ មានអ្នកលេងបណ្តាញសង្គមខ្មែរយ៉ាងច្រើន បានកំពុងនាំគ្នា report ទប់លែងឈ្នះហើយ។ ក្នុងនោះ ប៊ូខាវ បានសរសេរសុំជំនួយពីស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «សូមគោរព Mark Zuckerberg ទំព័រ Facebook របស់យើង ត្រូវបានគេ Report ច្រើនណាស់នាពេលថ្មីៗនេះ សូមជួយពួកយើងផង»។

ក្រោយបានឃើញ ប៊ូខាវ បង្ហោះសុំជំនួយបែបនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមខ្មែរជាច្រើន បាននាំគ្នាសាទរ និងសើចចំអកឲ្យថា «ចុមម៉េចនាំគ្នាទៅ report គួយចឹង, ខាងខ្មែរយើងក៏មិនចង់ទៅ report បងខាវឯងដែរ តែប្រជាជនថៃមួយចំនួនបានធ្វើទង្វើថោកទាប (report ) ដាក់មកកាន់ខ្មែរមុន ប្រជាជនថៃលេងខូចដាក់ខ្មែរមុនដើម្បីអ្វី បើខាងខ្មែរធ្វើវីឌីអូបង្ហាញតែការពិតសោះក៏ខាងថៃនាំគ្នាមក report ខ្មែរដែរ! គួរបន្ទោសប្រជាជនថៃខ្លួនឯងមុនទើបត្រូវ បើថៃមិនធ្វើដាក់ខាងខ្មែរមុន ក៏ខ្មែរមិនចូលទៅតបតដែរ, ឲ្យគ្នាវាមក report គេ ដល់គេ report វិញ តាំងមកស្រែកអីណា យ៉ាប់ណាស់អាក្របីនេះ, តាយលែវ ក្រៃម៉ាថាំយ៉ាងនាក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×