ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងកម្ពុជា នឹងចូលរួមការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន តំណាងឱ្យ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ចូលរួមការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)» ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

កម្ពុជាបានដាក់របាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅខែតុលា ឆ្នាំ២០១៩ និងបានផ្ញើជូននូវការឆ្លើយតបទៅនឹងបញ្ជីបញ្ហា (List of Issues) នៃកតិកាសញ្ញានេះ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។

ជាមួយគ្នានេះដែរ ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់តាមដាន និងការធ្វើឱ្យប្រសើឡើងនូវ ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសទាំងអស់ដែលជាសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

គួរឱ្យដឹងដែរថា គណៈប្រតិភូដែលនឹងចូលរួមមានចំនួន ៧រូប ក្នុងនោះ ៣រូប ពី គ.ស.ម.ក. និងគណៈប្រតិភូអន្តរក្រសួងចំនួន ៤រូប រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម