Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រ្តី​ម្នាក់ ពុំ​ត្រឹម​ជេ.រ​ប្រទេ.ច​ធ្ងន់​ៗ​ទេ ថែមទាំង​យក​ខ្លួន​ទាំង​ដៃ​ជា.ប់.ខ្នោះ ទៅ «ខោក» ប៉ូលិស​ទៀត…

ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងប្រទេសវៀតណាម បានកំពុងចែករំលែកវីដេអូឃ្លីបប្រមាណជាង ១០ នាទី ដែលបង្ហាញទិដ្ឋភាពស្ត្រីវ័យកណ្តាលម្នាក់ ដែលស្ថិតក្នុងស្ថានភាពដៃជាប់ខ្នោះ បានជេរប្រមាថធ្ងន់ៗ ទៅលើប៉ូលិសចរាចរ ដែលកំពុងបំពេញភារកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមខ្លឹមសារនៃវីដេអូឃ្លីបនេះ ស្ត្រីវ័យកណ្តាលពាក់អាវពណ៌ខ្មៅ ដែលកំពុងជាប់ខ្នោះដៃនោះ បានស្រែកជេរប្រមាថទៅលើមន្ត្រីនគរបាលចរាចរ និងទាហានជាច្រើននាក់ ដែលកំពុងបំពេញកាតព្វកិច្ច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្រ្តីរូបនេះ​ក៏​បានយក​ដងខ្លួន ទៅបំបុក​​មន្ត្រី​ប៉ូលិស​ថែមទៀតផង។

​ចំពោះ​ទង្វើ​ដ៏ឈ្លើយ និង​មិនស្គាល់​ច្បាប់​របស់​ស្ត្រី​រូប​នេះ ឃើញថាមានអ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​ សម្តែងការហួសចិត្តយ៉ាងខ្លាំង។ តាមរយៈការផ្ទៀងផ្ទាត់ ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិតទីក្រុង Canh Nang ស្រុក Ba Thuoc ខេត្ត Thanh Hoa ។

អត្តសញ្ញាណ​ស្ត្រី​ក្នុង​ឃ្លី​ប​នោះ​ ត្រូវបានគេស្គាល់ថាមានឈ្មោះ អិន ធី​ន ​អាយុ​ ៤៤ ​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ខាញ់​ណាង ស្រុក​បា​ធឿ​ក ខេត្ត​ថាញ់​ហ្វា​។

នៅពេលនោះ ក្រុមល្បាត និងត្រួតពិនិត្យ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ នៃក្រុមនគរបាលចរាចរណ៍ – នគរបាលស្រុក Ba Thuoc ដែលបំពេញបេសកកម្មនៅក្រុង Canh Nang បានប្រទះឃើញស្ត្រីម្នាក់នេះ បើកម៉ូតូមិនពាក់មួកសុវត្ថិភាពទេ។ ដូច្នេះ​ ប៉ូលិសក៏បានធ្វើការ​ឃាត់ ​ដើម្បី​ធ្វើ​កំណត់ហេតុ​បទល្មើស​រដ្ឋបាល។

ទោះយ៉ាងណា ស្រ្តីរូបនេះ បាន​រារាំង​កម្លាំង​នគរបាល​ចរាចរណ៍​ មិន​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ និងចាប់ផ្តើមជេរប្រមាថខ្លាំងៗតែម្តង។ ប៉ុន្តែ ខណៈកម្លាំង​នគរបាល​ចរាចរ ​បាន​គ្រប់គ្រង ​និង​វាយ​ខ្នោះ ​ស្រាប់តែស្ត្រី​រូបនេះ បានយកដងខ្លួនរបស់នាង ទៅបំបុកនគរបាលម្នាក់ ដោយមិនខ្លាចញញើតឡើយ។ តែយ៉ាងណា ទីបំផុត សមត្ថកិច្ចបានក៏ប្រគល់ខ្លួន​ស្រ្តី ទៅឱ្យ​នគរបាល​ស្រុក​បា​ធឿ​ក ​ដើម្បី​ដោះស្រាយផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×