នេះជាខណៈពេលមួយដ៏រន្ធត់ខ្លាំងណាស់ នៅពេលដែលបានឃើញកាំបិតប៉័ងតោមួយ បានធ្លាក់ពីមុខហាងមួយកន្លែង ដែលស្ទើរតែធ្លាក់ចំពីលើក្បាលក្មេងស្រីម្នាក់ ដែលកំពុងដើរតាមផ្លូវ។ តែនេះក៏ចាត់ទុកជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ហើយ ព្រោះថា ប្រសិនបើប៉ះចំក្បាល ក្មេងស្រីនោះនឹងច្បាស់ជាប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬអាចបាត់បង់អាយុជីវិតក៏ថាបាន។
ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥៦ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលដែលក្មេងៗសិស្សសាលា កំពុងចាកចេញពីសាលារៀន ស្ថិតក្នុងទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។
ភ្លាមៗនោះ គេបានឃើញបុរសម្នាក់ រត់ចេញពីក្នុងហាង ទៅរើសកាំបិតប៉័ងតោនោះឡើង ហើយបានដើរចេញខាងក្រៅអើតមើលទៅខាងលើ ដើម្បីចង់ដឹងថា ផ្ទះជាន់មួយណា ដែលបានធ្វេសប្រហែសទង្វើដ៏បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃបែបនេះ។
បន្ទាប់មក បុរសនោះក៏បានរាយការណ៍ករណីនេះ ទៅប៉ូលិសក្នុងមូលដ្ឋាន ហើយប៉ូលិសក៏បានមកដល់ និងចាប់ផ្តើមធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខម្ចាស់កាំបិតហោះនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








ទស្សនាវីដេអូស្តែងៗ => (Video)