Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​អ្វី​នឹង​កើតឡើង​ក្រោយពេល​យក​ទឹក​គាប​ចេញពី​ខ្ទឹមបារាំង​មក​លាប​លើ​សក់ ចង់ដឹង​ម្តេច​មិន​សាក​ល៎​មើល​!

​តាម​វេជ្ជសាស្ត្រ​បុរាណ​ឲ្យដឹងថា ទឹក​គាប​យកចេញ​ពី​ខ្ទឹម​បារាំង មាន​ប្រសិទ្ធភាព​ព្យាបាល​បាន​បែប​ធម្មជាតិ និង​សុវត្ថិភាព​ទប់ទល់​សក់​មិន​ឲ្យ​ជ្រុះ ជួយ​ឲ្យ​សក់​ដុះ​ក្រាស តាមរយៈ​ការ​បំប៉ន​សុខភាព​ស្បែកក្បាល ។​

​វា​ពុំ​មែន​ជា​រឿង​អ្វី​ថ្មីថ្មោង​នោះទេ ក្នុង​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ គេ​បាន​ប្រើប្រាស់​ទឹក​គាប​យក​ពី​ខ្ទឹម​បារាំង សម្រាប់​ធ្វើឲ្យ​សក់​រលើបរលោង ទប់ស្កាត់​ការ​បែក​ចុង ការ​ជ្រុះ ការ​បែក​ចុង ការព្យាបាល​អង្គែរ ។​

​វេជ្ជសាស្ត្រ​សម័យបុរាណ​ទំនើប​នេះ​បាន​សិក្សា​វិភាគ​ឃើញថា នៅក្នុង​ទឹក​ដែល​គាប​យកចេញ​ពី​ខ្ទឹមបារាំង​វា​ជួយ​ដល់​អង់​ហ្ស៊ី​ម ប្រឆាំង​តប​រ៉ាឌីកាល់​សេរី ញែក​បំបែក hydrogen peroxide ហេតុនេះ​វា​ជំរុញ​ដល់​កំណើន និង​ការលូតលាស់​របស់​សក់ ។​

Sulfur មាន​ក្នុង​ទឹក​ចម្រាញ់​ពី​ខ្ទឹម​បារាំង វា​ជួយ​ចិញ្ចឹម​ឫស​សក់ បន្ថយ​ការ​ប្រេះ​ចុង ។ ម្យ៉ាង​ទៀត​បណ្តា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី វា​ក៏​ជួយ​រារាំង​មិន​ឲ្យ​សក់​ប្តូរ​ពណ៌ ។​

​លក្ខណៈ​សំខាន់​ម្យ៉ាង​ទៀត​គឺ​វា​ជា​ឱសថ​ជំនួយ​ដ៏​សុវត្ថិភាព ព្រោះ​តែ​វា​ជា​ធម្មជាតិ​សុទ្ធសាធ ។​

​របៀប​ធ្វើ ៖ យក​ខ្ទឹមបារាំង​មក​បកសំបក​រួច​កាត់​ជា ៤ ដាក់​ក្នុង​ម៉ាស៊ីន​កិន​ឲ្យ​ម៉ត់​ជាមួយ​ទឹក​សុទ្ធ បន្ទាប់មក​យក​ស្បៃ​ច្រោះ​យក​កាក​ចេញ ។

​របៀប​ប្រើ ៖ អ្នក​យក​ដុំ​សំឡី យកទៅ​ដាក់​ចូល​ក្នុង​ទឹក​ខ្ទឹមបារាំង​ដែល​បាន​ចម្រាញ់​រួច បន្ទាប់​ពី​វា​ជ្រាប​ទឹក​ហើយ​យក​វា​មក​ជូត​នៅលើ​ស្បែក​ក្បាល​របស់​អ្នក បន្ទាប់​មក​ប្រើ​ចុងដៃ​ច្របាច់​ឈ្លី​លើ​ស្បែកក្បាល ៤-៥​នាទី រួច​ទុក​វាពី ១៥​នាទី ទៅដល់ ១​ម៉ោង (​តាម​ពេលវេលា​ជាក់ស្តែង​ដែល​អ្នកមាន​) រួច​លាង​សំអាត​សក់​ដោយ​សាប៊ូកក់សក់​ប្រភេទ​ស្រាល ។ អ្នក​អាច​ធ្វើ​បែប​នេះ​រៀង​រាល់ថ្ងៃ​បាន នេះ​ជា​វិធី​ទី ១ ។​

​វិធី​ធ្វើ​ទី ២ ៖ គឺ​យក​ទឹក​ចម្រាញ់​ពី​ខ្ទឹមបារាំង​លាយ​ជាមួយ​ទឹក​ចម្រាញ់​ពី ពោត​បារាំង (aloe vera) បន្ថែម​ប្រេង​អូ​លីវ​បន្តិច ជាក់ស្តែង​គឺ ទឹក​ចម្រាញ់​ពី​ខ្ទឹម​បារាំង ២​ស្លាបព្រា​បាយ ទឹក​ចម្រាញ់​ពី​ពោត​បារាំង ១​ស្លាបព្រា​បាយ និង​ប្រេង​អូ​លីវ កន្លះ​ស្លាបព្រា​បាយ យក​វា​លាយ​ចូលគ្នា រួច​កូរ​ឲ្យ​សព្វ ។ ញែក​សក់​រួច​យក​វា​ទៅ​លាប​លើ​ស្បែកក្បាល ។ ទុក​រយៈពេល​ពី​១៥​នាទី ទៅ​២០​នាទី រួច​លាង​សម្អាត​ដោយ​សាប៊ូកក់សក់​ប្រភេទ​ស្រាល ។ អ្នក​គប្បី​ធ្វើ​បែប​នេះ​ពី ២-៣ ដង​ក្នុង​១​សប្តាហ៍ ។​

​ក្រៅពីនោះ អ្នក​អាច​យក​ទឹក​ចម្រាញ់​ពី​ខ្ទឹម​បារាំង​២​ស្លាបព្រា​បាយ លាយ​ជាមួយយ៉ា​អ៊ួរ (​គ្មាន​ស្ករ​) ២​ស្លាបព្រា​បាយ ឬ​យក​ទឹក​ចម្រាញ់​ចេញពី​ខ្ទឹម​បារាំង លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ តាម​រូបមន្ត ៥០+៥០ រួច​ធ្វើ​តាម​របៀប​ដូច​ណែនាំ​ខាងលើ ក្នុង​១​សប្តាហ៍​ពី ២-៣ ដង ៕ លី​សា​

×