Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះទៀតហើយ! ឃើញ មាស សុខ​សោភា ស្លៀកពាក់​បែបនេះ ស្រាប់តែ ម៉ៃ សុគន្ធ ដាក់ឲ្យ​គ្មានទុកមុខ​ថា ចាស់​ឲ្យដឹង​ចាស់ ធ្វើ​ដូច…

ថ្មីៗនេះ រូប១សន្លឹក របស់តារាចម្រៀងស្រីចាស់វស្សាលំដាប់ជួរមុខ អ្នកនាង មាស សុខសោភា ដែលបង្ហាញការស្លៀកពាក់ដ៏សិចស៊ី ឃើញថា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។

ទោះជាយ៉ាងណា ដោយសារតែឃើញស្លៀកដ៏សិចស៊ី បញ្ចេញ «ល្វែងលើ» ជាមួយស្តាយទម្លាក់ខ្សែដៃអាវទ្រនាប់ដ៏មិនសមរម្យ ជាហេតុធ្វើឲ្យមហាជនមួយចំនួន ចូលទៅខមិនធ្វើការរិះគន់ចំៗថា «លើសហើយ, ចុម ពាក់អាវទ្រនាប់ឡើងច្រៀង, យូរៗទៅពាក់អាវទ្រនាប់ដើរហើយ, អស់តំលៃជាស្ត្រីខ្មែរ, ចំប៉ីក្រហមសម័យឥឡូវ ស្លៀកម៉េចក៏នៅតែស្អាតដែរ មិនខ្វល់តម្លៃស្ត្រីខ្មែរទេ…»។

ទន្ទឹមនឹងនេះផងដែរ តារា​ចម្រៀង លោក ម៉ៃ​ សុគន្ធ ដែល​ជាប់​ឈ្មោះ​ជា​តារា​ពូកែ​ទើស​គ្រប់​សកម្មភាពចេញមកមិនសមទំនងមិនថា ក្នុងសិល្បៈ និងរឿងរ៉ាវបុគ្គលផ្សេងៗ ក៏បានបញ្ចេញមតិរិះគន់ ទៅលើការស្លៀកពាក់ដ៏ហាក់មិនសមរម្យរបស់តារាចម្រៀង មាស សុខសោភា ដោយបានដាក់ឡើងម៉ាចាស់ដៃគ្មានទុកមុខឲ្យនោះទេ។

បង្ហោះភ្ជាប់នឹងរូបគូស្នេហ៍១គូ ខណៈខាងស្រីជិះម៉ូតូពាក់អាវទ្រនាប់កំពុងល្បីនៅលើបណ្តាញសង្គម និងរូប មាស សុខសោភា ពាក់សំយ៉េះអាវទ្រនាប់បង្អួតសម្រស់ដើមទ្រូង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ តារាចម្រៀង ម៉ៃ សុគន្ធ បានលើកឡើងថា «ចាស់អោយដឹងចាស់ ​ធ្វើដូចខ្លួនទើបពេញក្រមុំបែកសាច់ បែបស្ទាវ​ ជា​អ្នក​ចម្រៀង​ចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗអោយច្រើនទេ ​ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀង​ ថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើងក (គោស្ទាវ) វា មិនអាចទៅរួចទេ​ ខំ​សរសើរ ទាំងទឹកដមសំឡេង ទាំងការរាប់អានគ្នា ដល់ឃើញចឹង ចប់ដោយគ្មានវាចា​ឈប់ទៅ ខំមេស មានប្តីហើយ ខំអីទៀតពាក់អោយ តែប្តីមើលទៅ បានហើយ​សំឡេង​ពីរោះពីធម្មជាតិហើយ ទោះ មិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បី ជួរមុខដែរ ​យល់នៅ? មកពីអាយដល ធ្វើបាន ទើបហ្វេនមួយចំនួនធ្វើតាម​គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោ និងសំពត់តិចទេ​»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀង មាស សុខសោភា ស្លៀកបញ្ចេញភាពស្រើបស្រាលបែបនេះ ព្រោះថា កន្លងមក តារាស្រីរូបនេះ ក៏ធ្លាប់ស្លៀកប៊ីគីនីចងខ្សែដ៏សិចស៊ីងូតទឹកសមុទ្រ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម «ក្តៅភ្នែក» មិនស្ទើរនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×