Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឲ្យរាងថ្ងៃក្រោយ! នារីក្លាហាន ដោះអាវ​គ្របមុខ និង​ផ្តល់​មេរៀន​យ៉ាង​ចាស់​ដៃ លើ​ជន «បំពាន» ផ្អើល​ពេញ​ផ្លូ​វ

វីដេអូឃ្លីបបង្ហាញនារីវ័យក្មេងដ៏ក្លាហានម្នាក់ បានដោះអាវវាយទៅលើបុរសម្នាក់យ៉ាងចាស់ដៃ នៅកណ្តាលដងផ្លូវ ដោយចោទថា បុរសនោះបានរំលោភបំពានផ្លូវភេទរបស់នាង បានបង្កភាពច្របូកច្របល់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម។

ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានគេដឹងថាបានកើតឡើងនៅកណ្តាលទីក្រុង Ribeirao Preto ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ វីដេអូបាន​បង្ហាញ​ពី​នារី​វ័យ​ក្មេង ​បានចាប់ផ្តួល​បុរសរូប​នោះទៅ​នឹង​ដី ហើយ​យកជើងជាន់ឈ្លី និងវាយតប់យ៉ាងសន្ធាប់ បន្ទាប់ពី​ចោទ​បុរសនោះថា បាន​បៀតបៀន​ផ្លូវ​ភេទ​នាងនៅ​ទី​សាធារណៈ។

មហាជនបាននិយាយថា នាងបានវាយបុរសនោះ ខណៈស្រែកថា នាងមានអារម្មណ៍ខឹងយ៉ាងខ្លាំង ដោយសារតែនាងត្រូវបានគេយាយីពេលកំពុងធ្វើការ។ លើសពីនេះ នារីក្លាហានរូបនេះ ក៏បាននិយាយទាំងកំហឹងឈឺចាប់ទៀតថា៖ «ខ្ញុំធុញទ្រាន់នឹងការត្រូវបានចាត់ទុកដូចជាវត្ថុផ្លូវភេទ អ្នកចង់បានដើមទ្រូងមែនទេ?»។ បន្ទាប់មក នារីរូបនេះក៏បានដោះអាវចេញភ្លាមៗ បញ្ចេញដើមទ្រូង ហើយបន្តវាយតប់បុរសនោះ ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំណែកបុរសរូបនោះ​មិន​បាន​ឆ្លើយ​តបអ្វី​ទេ ដោយគ្រាន់​តែ​សុំ​ឱ្យ​នាង​បញ្ឈប់​ទង្វើ​របស់​នាងថា៖ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ខ្ញុំ​គ្រាន់​តែ​ដើរ​ផ្សារ​ជាមួយ​ប្រពន្ធ​ប៉ុណ្ណោះ»។

អ្នក​ឈរ​មើល​មួយ​ចំនួន ​បាន​គាំទ្រ​សកម្មភាព​ខាង​លើ ថែម​ទាំង​លើក​ទឹក​ចិត្ត​ការ «ផ្តល់មេរៀន»​ យ៉ាងចាស់ដៃមួយនេះ ​របស់នាង​ទៀត​ផង។ ប៉ុន្តែ ​ទន្ទឹម​គ្នា​នេះ ក៏មានប្រជាពលរដ្ឋ​មិន​តិច​នាក់​ទេ​ដែល​ចេញ​មុខ​ជំទាស់ ដោយពួកគេ​គិត​ថា​នារី​ម្នាក់​នេះ​ ធ្វើទង្វើនេះមិន​សម​ហេតុ​ផល ហើយ​ក៏​គ្មាន​សិទ្ធិ​វាយ​មនុស្ស​ដែរ។

ទោះយ៉ាងណា វីដេអូនៃហេតុការណ៍នេះ ក្រោយមកត្រូវបានគេកំណត់ថា គ្រាន់តែជាការសម្តែងរបស់ក្រុមរៀបចំឆាកប៉ុណ្ណោះ។

ជាក់ស្តែង Fausto Ribeiro ដែលជាប្រធានក្រុមដែលបង្កើតវីដេអូនេះ បាននិយាយថា «យើងចង់បង្ហាញពីស្ថានភាព និងរបៀបដោះស្រាយបញ្ហាដែលស្ត្រីតែងតែជួបប្រទះក្នុងជីវិត។ ស្ត្រីពិតជាមានសិទ្ធិ និងសមត្ថភាពក្នុងការទប់ទល់នឹងការយាយី។ យើងក៏ចង់បានបុរសទទួលខុសត្រូវបន្ថែមទៀត ចំពោះសកម្មភាព និងលទ្ធផលរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×