ប្រិយមិត្តជាច្រើន ប្រាកដជាបានទទួលជ្រាប និងស្លុតចិត្តរួចមកហើយ ទាក់ទងនឹងវីដេអូឃ្លីបដ៏គួរឲ្យរន្ធត់បំផុតមួយ បង្ហាញករណីប្រពន្ធក្បត់ចិត្តលួចទៅមានសាហាយ ទៅដល់ប្រទេសថៃ ហើយឲ្យបុរសជាសហាយ និងក្រុមបក្ខពួក ចាក់សម្លាប់ប្តីយ៉ាងសាហាវ ខណៈដែលមុនពេលបាត់បង់ជីវិត ជនរងគ្រោះជាប្តីបានព្យាយាមខំស្រែកឲ្យហៅឡានពេទ្យមកជួយខ្លួនផង ដែលឃើញហើយពិតជាគួរឲ្យអាសូរខ្លាំងបំផុត។
សពជនរងគ្រោះជាប្តី បច្ចុប្បន្ន ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្ត ឌីងដែង (ហៅវត្តដីក្រហម) ស្ថិតក្នុងខេត្តថាន់ថៈបុរី។ ចំណែកជនដៃដល់ជាឃាតករ ត្រូវបានមិត្តភក្តិជនរងគ្រោះបញ្ជាក់ប្រាប់ឲ្យដឹងថា ត្រូវបានសមត្ថកិច្ចថៃ ចាប់បាន៣នាក់ហើយ ខណៈម្នាក់ទៀត កំពុងរត់គេចខ្លួន ដោយពុំដឹងថា កំពុងសម្ងំលាក់ក្នុងនៅក្នុងប្រទេសថៃ ឬក៏គេចខ្លួនមកដល់ប្រទេសកម្ពុជាឬនៅនោះទេ។
ដោយឡែក ជុំវិញរឿងឈានដល់ក្រុមបក្ខពួកសាហាយប្រពន្ធ ចាក់សម្លាប់បុរសជាប្តីដ៏សាហាវនេះផងដែរ បើតាមប្អូនប្រុសបង្កើតជនរងគ្រោះ បានបញ្ចេញវីដេអូភស្តុតាង រៀបរាប់ប្រាប់ឲ្យដឹងថា មុនថ្ងៃ១៤កុម្ភៈ ចំនួន២ថ្ងៃ ប្រពន្ធបានសុំប្តីទៅលេងក្រុងធេប ហើយប្តីក៏បានអនុញ្ញាត ព្រោះគិតថាទៅដើរលេងកម្សាន្តធម្មតា។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយកន្លងផុតថ្ងៃបុណ្យនៃក្តីស្រលាញ់បានប៉ុន្មានថ្ងៃ នារីជាប្រពន្ធនៅតែមិនទាន់មកវិញទៀត ស្រាប់តែមានអ្នកជិតខាងម្នាក់បានទូរស័ព្ទមកប្រាប់ប្តីថា ប្រពន្ធរបស់ខ្លួនដេកជាមួយប្រុស។
ក្រោយពីលឺបែបនេះ បុរសជាប្តីបានផ្ទុះកំហឹងយ៉ាងខ្លាំង រហូតដល់ថ្នាក់បោកទូរស័ព្ទចោល រួចក៏បានទៅរកប្រពន្ធតែម្នាក់ឯង ដោយបានផ្តាំមិត្តភក្តិ ហាមប្រាប់រឿងនេះដល់អ្នកផ្ទះ ព្រោះខ្លាចខ្មាសគេ។ ទោះជាយ៉ាងណា អ្វីដែលស្លុតចិត្តបំផុតនោះ គឺនៅពេលទៅដល់ ស្រាប់តែប្រពន្ធ និងក្រុមបក្ខពួកសាហាយ ព្រួតគ្នាចាក់សម្លាប់គ្មានញញើតដៃ ខណៈនារីជាប្រពន្ធ ក្រោយពេលប្តីរបស់ខ្លួនត្រូវបានគេចាក់ប្រហារ បែរជាមិននៅជួយសង្រ្គោះ ដោយដើរចេញតាមក្រុមបក្ខពួកសាហាយយ ទាំងដែលជនរងគ្រោះបានខំព្យាយាមស្រែកហៅឲ្យជួយហៅឡានពេទ្យផង រហូតដេកដួលនៅនឹងកន្លែងយ៉ាងអណោចអាធម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













វីដេអូសកម្មភាពក្រោយចាក់សម្លាប់នៅក្រុងធេប => (Video)

