Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ស្រៀវ​ជំនួស​ក្មេង​ៗ​ណាស់ ឡាន​ម៉ូតូ​គ្មាន​បន្ថយល្បឿន​បន្តិច​សោះ ខណៈ​កូនសិស្ស​ចេញពី​សា​លា មិនដឹង​ប្រញាប់​ទៅណា​ទេ

មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងការហួសចិត្ត និងដូចការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលបានឃើញទិដ្ឋភាពដ៏គួរឲ្យស្រៀវជំនួស កូនសិស្សសាលាដែលនាំគ្នាឆ្លងផ្លូវទាំងព្រលឹងចុងសក់ ព្រោះតែក្រុមអ្នកបើកឡានតូចធំ អត់ចិត្ត អត់គិតដល់សុវត្ថិភាពក្មេងៗ ដោយបើកយ៉ាងលឿនៗ មិនដឹងប្រញាប់ទៅណានោះទេ។

ហេតុការណ៍ដ៏ហួសចិត្តនេះ គឺបានកើតឡើងជារៀងរាល់ថ្ងៃ នៅពេលដែលក្មេងៗសិស្សាសាលាចេញពីរៀន ស្ថិតនៅមុខសាលាបឋមសិក្សាថ្មដា ក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ផ្លូវជាតិលេខ៣)។

តាមរយៈវីដេអូ បានបង្ហាញក្មេងៗ ឈរនៅមាត់ផ្លូវឡើងត្រៀបត្រា ខណៈឡានម៉ូតូបើកបរយ៉ាងលឿនៗ ដោយពុំទុកឱកាសឲ្យពួកគេបានឆ្លងផ្លូវនោះទេ។ ហើយបើទោះបីជាក្មេងៗសិស្សសាលាទាំងនោះ បានស្រាក់ដៃគ្នាបង្ខំឆ្លងក៏ដោយ ក៏ក្រុមអ្នកបើកឡានអត់ចិត្តទាំងនោះ នៅតែបន្តបើកចូលមក និងថែមទាំងស៊ីផ្លេទៀត ដោយមិនបង្អង់ល្បឿនឈប់រង់ចាំឲ្យក្មេងៗបានឆ្លងផុតសិនសោះឡើយ។

ក្រោយពីបានឃើញស្ថានភាពដ៏គួរឲ្យគ្រោះថ្នាក់នេះ មហាជនបានស្នើតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឲ្យអស់លោកអ្នកប្រើប្រាស់ផ្លូវ បើកភ្នែកមើលកូនសិស្សផង និងសំណូមជាពិសេសនាយកសាលា គួររៀបចំបង្កើតក្រុមយុវជន ពេលសិស្សចេញម្ដងៗ ត្រូវដាក់របាំង ឬផ្លាកសញ្ញា បញ្ឈប់ចរាចរណ៍សិន ទើបសុវត្ថិភាពដល់ក្មេង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×