ក្នុងអំឡុងពេលធ្វើដំណើរថ្មីៗនេះ ទៅកាន់ទីក្រុង Hue តារា TikTok VHL បានជួបបទពិសោធន៍ដ៏ហួសចិត្តមួយ នៅពេលនាងចូលញ៉ាំនៅភោជនីយដ្ឋាន «ខ្យង» មួយកន្លែង។ នាងបាននិយាយថា Hue ជាទីកន្លែងដ៏ស្រស់ស្អាត ខណៈម្ហូបហារនៅទីនោះឆ្ងាញ់ៗ ប៉ុន្តែ មិននឹកស្មានថា នៅតែមានកន្លែងដែលធ្វើឲ្យនាងខកចិត្តបំផុតបែបនេះសោះ។
ភោជនីយដ្ឋានខ្យងដ៏ធំនេះ ដែលមានទីតាំងស្ថិតនៅផ្លូវ Le Loi (ទីក្រុង Hue) បានធ្វើឲ្យក្រុមរបស់នាងស្រឡាំងកាំង ដោយសារគុណភាពអនាម័យគគ្រិចខ្លាំង។ ជាក់ស្តែង ពួកនាងបានរកឃើញសត្វរុញនៅក្នុងអាហារ និងចានកខ្វក់ ពុំត្រូវបានលាងសម្អាតឲ្យបានស្អាតនោះទេ។
តារា TikTok រូបនេះ បាននិយាយថា ទោះបីនាងមិនចង់ផ្តល់ការពិនិត្យអវិជ្ជមានក៏ដោយ ក៏នាងត្រូវតែនិយាយឡើង ព្រោះនាងមានអារម្មណ៍សោកសៅពេក ដែលបានជួបបទពិសោធន៍មួយនេះ។
ក្នុងនោះ នាងបាននិយាយថា «ខ្ញុំមិនចង់និយាយរឿងអវិជ្ជមានទេ ប៉ុន្តែនិយាយឲ្យត្រង់ទៅ ពេលដើរចូលហាង ខ្ញុំសោកស្តាយខ្លាំងណាស់។ ដំបូងហាងបានឲ្យខ្យងសូត្រពីរចានមកខ្ញុំ ដោយមានរុយនៅខាងក្នុង។
បន្ទាប់មក ខ្ញុំបានហៅបុគ្គលិក ហើយត្អូញត្អែរអំពីរឿងនេះ និងបានឲ្យប្តូរចង្កឹះ។ ប៉ុន្តែ នៅពេលបំពង់ចង្កឹះទីពីរត្រូវបានយកមក ហើយពីយកក្រដាសមកជូតសម្អាត ស្រាប់តែប្រឡាក់ខាញ់ និងកខ្វក់យ៉ាងខ្លាំង ហើយចានដែលត្រូវបានយកមកឲ្យភ្ញៀវជាមួយគល់ខ្ទឹមទាំងប្ញស។
ប្រសិនបើអ្នកទាំងអស់គ្នា បានមើលវីដេអូរបស់ខ្ញុំនៅលើយូធូប អ្នកអាចដឹងបានថា កម្រិតក្នុងការរិះគន់មានភាពវិជ្ជមានខ្លាំង។ ប៉ុន្តែហាងនេះពិតជាគគ្រេចខ្លាំងមែន។ ហាងខ្យងធំមួយ ដែលមានទីតាំងនៅលើផ្លូវធំក្នុងទីក្រុង Hue បែបនេះ ពិតជាខកចិត្តខ្លាំងណាស់»។
វីដេអូបង្ហាញហាងខ្យងអនាម័យដ៏អន់បំផុតនេះ របស់តារា TikTok VHL ត្រូវបានចែករំលែកយ៉ាងលឿននៅលើបណ្តាញសង្គម ដោយបានទាក់ទាញការអារម្មណ៍ និងវែកញែកយ៉ាងខ្លាំង។ បើទោះជា VHL មិនបានបញ្ចេញឈ្មោះ និងអសយដ្ឋានហាងក៏ដោយ ក៏មានមនុស្សជាច្រើនបានស្គាល់យ៉ាងច្បាស់ ដោយបានប្រាប់ថា ហាងខ្យងនោះមានឈ្មោះ T.snail shop មានទីតាំងស្ថិតនៅផ្លូវ Le Loi (ទីក្រុង Hue)។
ភ្លាមៗនោះ ម្ចាស់ភោជនីយដ្ឋានបានចេញមុខសុំទោសតារា TikTok ស្រីរូបនេះ និងទទួលខុសត្រូវទាំងស្រុង ជាមួយនឹងពាក្យស្លោកលើកឡើងថា «អតិថិជនជាព្រះ»។ ភោជនីយដ្ឋានក៏បានសន្យាថា នឹងកែប្រែ និងធ្វើឲ្យល្អប្រើសើរអ្វីៗគ្រប់យ៉ាង តាំងពីអនាម័យ សម្ភារៈបរិក្ខារ រហូតដល់បុគ្គលិក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






