Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! ថ្ងៃ ១៤ កុម្ភៈ ក្មេងប្រុស​អា​យុ ៨ ឆ្នាំ យក​ខ្សែក​ពេជ្រ​ម្តាយ កាដូ​ជូន​មិត្ត​ស្រី​រួម​ថ្នាក់ ពេល​ដឹង​តម្លៃ​ស្ទើរ​ដាច់​ផ្ងារ…

ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ នៅទីក្រុង Yiyang ខេត្ត Hunan ប្រទេសចិន បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែត ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានដឹងថា រូបគេបានយកខ្សែកពេជ្រដ៏មានតម្លៃរបស់ម្តាយ កាដូជូនមិត្តស្រីរួមថ្នាក់។

យោងតាម Headline News នៅលើ Weibo បានឱ្យដឹងថា ម្តាយរបស់ក្មេងស្រីឈ្មោះ Tang បានទៅយកកូនស្រីបន្ទាប់ពីរៀន ហើយត្រូវបានគេប្រាប់ថា ក្មេងប្រុសម្នាក់បានឱ្យខ្សែកដល់កូនស្រីរបស់នាង។

មិត្តរួមថ្នាក់របស់ពួកគេ បានប្រាប់ស្រ្តីជាម្តាយថា ក្មេងស្រីនោះ បានបដិសេធទទួលយកកាដូពីក្មេងប្រុសនោះទេ ប៉ុន្តែ ក្មេងប្រុសនោះ នៅតែទទូចថា នាងទទួលយកកាដូខ្សែកនេះទៅ។

អ្នកស្រី Tang ​បាន​ពិនិត្យមើល​ខ្សែ​ក ​ហើយ​ប្រាកដ​ថាវាច្បាស់ជា​ថ្លៃខ្លាំងហើយ។ បន្ទាប់​មក អ្នកស្រីបាន​សុំ​កូន​ស្រី​ ដើម្បីយក​ខ្សែកនោះ​មក​សាលា​វិញ​នៅ​ថ្ងៃ​បន្ទាប់។

អ្នកស្រី Tang ​​បាន​ទាក់ទង​ទៅ​ម្តាយ​របស់​ក្មេងប្រុស​នោះ ដើម្បី​សួរនាំ​អំពី​ខ្សែក​ ហើយចុងក្រោយ បានរកឃើញថា ក្មេងប្រុសនេះបានយកខ្សែកពេជ្រនិងផ្លាទីនតម្លៃ 20,000 យន់ (ស្មើនឹងជិត ៣,០០០ ដុល្លារ) ពីម្តាយរបស់គេដោយមិនសួរនោះទេ។

ទោះជាយ៉ាង​ណា​ក៏​ដោយ ម្តាយ​ក្មេង​ប្រុស​បាន​សុំ​ឲ្យអ្នកស្រី Tang ជួយរក្សា​ខ្សែ​ក​នេះផង ព្រោះកូនប្រុសរបស់គាត់បានជូនកូនស្រីរបស់នាងរួចហើយ។ ប៉ុន្តែ ក្រោយ​ដឹង​ថា​ វាថ្លៃ​ខ្លាំង​ពេក អ្នកស្រី Tang ក៏បាន​ប្រគល់​ខ្សែ​ក​នេះ​ជូន​ម្តាយ​ក្មេង​ប្រុសនោះវិញ ​នៅ​សាលា​រៀន​ថ្ងៃ​បន្ទាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×