រឿងរ៉ាវប្តីប្រពន្ធផិតក្បត់គ្នា មួយរយៈចុងក្រោយនេះ ឃើញថាល្បីខ្លាំងតែម្តង។ តែទន្ទឹមនឹងករណីថ្មីៗនេះ បុរសជាប្តី ត្រូវប្រពន្ធផិតក្បត់ បើកដៃឲ្យបក្ខពួកសាហាយ ចាក់សម្លាប់ប្តីខ្លួនឯងនៅលើទឹកដីប្រទេសថៃ មិនទាន់បាត់ស្ងប់ផង ឥឡូវនេះ ចូលដល់រឿងថ្មីមួយផ្អើលទៀតហើយ។
នេះបើតាមនារីជាប្រពន្ធមានគណនីហ្វេសប៊ុកឈ្មោះ មាស មាស បានសម្រេចចិត្តទម្លាយចេញភស្តុតាងស្តែងៗ ប្តីរបស់ខ្លួនដែលទើបមានការងារជាមន្រ្តីរាជការ និងបានឡើងបុណ្យស័ក្តបន្តិចបន្តួច បែរជាបែកឆ្វេង ទៅមានស្រីថ្មីជាជនជាតិវៀតណាម និងភ្ជាប់ក្រដាសពាក្យបណ្តឹងផ្នែកតាមច្បាប់ស្តីពីឯកពន្ធភាព ដោយបានរៀបរាប់ទាំងកំហឹងឈឺចាប់ថា៖ «ជាដំបូង ខ្ញុំសូមអរគុណដល់មេធាវីដែលបានផ្តល់យោបល់តាមច្បាប់ឯកពន្ធភាពមកនាងខ្ញុំ ដែលជាប្រពន្ធស្របតាមច្បាប់ និងតាមប្រពៃណី។ ហើយក៏សូមទោសម៉ាក់ប៉ា បងប្អូន ពូ មីងទាំងសងខាង រឿងនេះប្តីរបស់ខ្ញុំបានធ្វើអោយមុខមាត់គ្រួសារអាប់អោនយ៉ាងខ្លាំង នូវទង្វើរសាហាយស្មន់ លួចស៊ីដូចសត្វត្មាតលួចស៊ីសាកសពចឹង»។
នារីជាប្រពន្ធបន្តថា «ខ្ញុំមិនមែនជាប្រពន្ធដែលអង្គុយធ្វើការមិនដឹងថាប្តីក្បត់ ទៅយកសំផឹងគ្មានពូជពង្សវង្សត្រកូល មកធ្វើជាស្រីសាហាយ ទាំងដែលខ្លួនឯងទឹមតែចាប់ផ្តើមមានការងារល្អ មានលុយមានកេរ្តិ៍កិត្តិយសតិចតួច បែកឆ្វេងលែងដឹងខុសត្រូវ លែងមានភាពជាមនុស្សនៅក្នុងខ្លួនបែបនេះ!! ការដែលធ្វើអំពើបែបនេះ វាអាចជួយអោយអ្នកសប្បាយតែ អ្នកនឹងថោកទាបបំផុតនូវទង្វើរបស់ខ្លួនអ្នកសាងឡើងមកកើតវារឿងបែបនេះ»។
ប្រពន្ធខាងលើ ក៏បានទម្លាយបន្ថែមពីទង្វើផិតក្បត់របស់ប្តីរូបនេះ នៅក្នុងពាក្យបណ្តឹង ឲ្យដឹងថា ប្តីរបស់នាងឈ្មោះ ព្រុំ ភារុន មានស្រីកំណាន់គ្រប់ទីកន្លែង (ទៅដល់ណាមានកន្លែងហ្នឹង) ប៉ុន្តែ ដោយសាររូបនាងជាប្រពន្ធដែលស្រលាញ់ និងគោរពប្តី ថែមទាំងមានការអង្វរក និងការសុំទោសពីប្តី ម្តងជាពីរដង ហើយប្តីសន្យាថានឹងមិនប្រព្រឹត្តខុសទៀតឡើយ ដូច្នេះ នាងក៏បានលើកលែង និងអភ័យទោសឲ្យ។ តែផ្ទុយទៅវិញ នៅពេលបានទៅធ្វើការនៅប្រទេសវៀតណាម ស្រាប់តែលង់ស្នេហ៍នឹងស្រីស្អាតជនជាតិវៀតណាម ហើយពុំត្រឹមលួចរួមរស់នឹងគ្នាយ៉ាងមានសេចក្តីសុខទេ គឺថែមទាំងបញ្ចេញរូបថតឱបកៀកកើយគ្នា បង្ហោះបញ្ឈឺចិត្តមកកាន់រូបនាងជាប្រពន្ធស្របច្បាប់ទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

























