នេះជារឿងថ្មីចែស បានកំពុងបង្កការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចំពោះហេតុការណ៍មួយនេះដែលមិនធ្លាប់លឺពីមុនមក នោះគឺនៅពេលដែលអ្នកដំណើរទាំងជនបរទេសផ្អើលរត់ចុះចែកជើងគ្នា បន្ទាប់ពីមានអ្នក «ជុះអាចម៌» នៅលើឡានក្រុង ជះក្លិនខ្លាំងមិនអាចទ្រាំអង្គុយទៀតបាន។
បើតាមអ្នកបង្ហោះវីដេអូ បានភ្ជាប់ Caption គួរឲ្យអស់សំណើចថា «អាប៉ាកាច់ណាលេចអាចម៌ដាក់ឡាន ស្អុយណាស់វើយ ថាផោមទៅវារកម្ចាស់មិនឃើញទៅ ដល់អាអាចម៌ប៉ុនអាចម៌ ក៏រកអ្នកលេចមិនឃើញទៀត ឯងប្រញ៉ាប់ផង តៃកុងទៅដេកព្រងើយ»។
តាមរយៈវីដេអូ ហេតុកាណ៍នេះ បានកើតឡើងនៅចំណតមួយកន្លែង ប៉ុន្តែ អ្នកជុះមិនដឹងថា បានធ្វើរឿង «ដ៏អាសន្ន» នេះឡើង តាំងពីពេលណាមកនោះទេ។ ហើយទន្ទឹមនឹងនោះ បុរសអ្នកដំណើរម្នាក់ ក៏បានលាន់មាត់ត្អូញត្អែរថា ភ្ញៀវនាំគ្នារត់ចុះចេញអស់ហើយ សូម្បីតែបារាំង ព្រោះរយៈពេលចូលកន្លះម៉ោងហើយ គ្មានអ្នកណាមក «កើប» ចេញ ទុកឲ្យស្អុយគគ្រុកពេញហ្នឹង។ រីឯតៃកុងឡាន ក៏មិនដឹងជាទៅណាបាត់ ខណៈម្នាក់ៗបានត្រឹមប្រកែកគ្នា។
ក្រោយពីបានលឺរឿងស្ទើរគាំងសំណើចនេះហើយ អ្នកលេងបណ្តាញសង្គម នាំគ្នាខមិនព្រោងព្រាតថា «ស្គាល់តែកាយមិនដែលស្គាល់ក្លិន, ករណីនេះ ស្រស់ៗពេកហើយ ទទួលយកមិនបានទេ, ថ្ងៃក្រោយបើមានអ្នកសុំឈប់ជុះឈប់សិនទៅ នេះជាមេរៀន ព្រោះថាមិនអាចទប់ដូចហ្រ្វាំងឡានបានទេ, ធ្លាប់តែលឺនៅកូរ៉េអាប៉ិណាទេជុះដាក់ឡានក្រុង គេផាកអស់20ម៉ឺនវ៉ុន ដល់លូវមាននៅខ្មែរហើយ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



