Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ បុរសពោះម៉ាយម្នាក់ រស់នៅជាមួយតុក្កតាស្រីស្អាតជ័រ ៤ឆ្នាំ ដូចប្ដីប្រពន្ធ បាត់អផ្សុក សុខសមបំណង

កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ លោក គីម (ឈ្មោះហៅក្រៅ) អាយុ ៥៤ឆ្នាំ បានបង្ហើបប្រាប់ពីរឿងរ៉ាវរបស់ខ្លួនទៅសារព័ត៌មានល្បីឈ្មោះមួយរបស់ប្រទេសថៃថា បន្ទាប់ពីលោកបានលែងលះជាមួយភរិយាអស់រយៈពេលជាច្រើនឆ្នាំរួចមក លោកបានសម្រេចចិត្តរស់នៅជាមួយស្រីស្អាតតុក្កតាជ័រ ព្រោះមិនចង់មានប្រពន្ធថ្មី ខ្លាចមានបញ្ហាជាមួយកូនស្រី ទើបសម្រេចចិត្តធ្វើដើម្បីកូន និងរស់នៅបែបនេះសប្បាយចិត្តជាង។

លោកគីម បានរៀបរាប់ថា កាលពីឆ្នាំ២០១១ លោកបានចែកផ្លូវគ្នាជាមួយភរិយា ដោយមានកូនស្រី ២នាក់។ បន្ទាប់មក អតីតភរិយាក៏ទៅមានប្ដីថ្មី ចំណែករូបលោក មិនចង់មានប្រពន្ធថ្មីទេ ព្រោះអាណិតកូន មិនចង់ឱ្យកូនពិបាកចិត្ត និងខ្លាចមានបញ្ហាបើសិនជាលោកទៅមានប្រពន្ធថ្មី ខ្លាចប្រពន្ធថ្មីចូលមិនចុះជាមួយកូន ទើបសម្រេចចិត្ត លែងសេពគប់ជាមួយមនុស្សស្រីណាទៀតទាំងអស់។

ក្រោយមក នៅឆ្នាំ២០១៩ លោកខ្លួនទៅឃើញតុក្កតាជ័រស្រីស្អាត នៅក្នុងហាងលក់របស់ជជុះមកពីជប៉ុន មានលក្ខណៈដូចមនុស្សបេះបិទ មានកម្ពស់ ១,៦០ម៉ែត្រ ទម្ងន់ ៧០គីឡូក្រាម និងមានតម្លៃ ៣ម៉ឺនបាត ប្រមាណជាជិត ១ពាន់ដុល្លារ ក៏សម្រេចចិត្តទិញយកមក។ ជាតុក្កតាស្រីស្អាតដំបូងគេក្នុងជីវិតរបស់លោក ព្រោះគិតថា បើទៅទិញសេវាផ្លូវភេទនៅខាងក្រៅ ១ដង ក៏អស់ ២ ០០០បាតដែរ មានអារម្មណ៍ថា ស្ដាយលុយ។ តែពេលមានតុក្កតាស្រីស្អាតបែបនេះ វាសន្សំសំចៃជាង ចំណាយលុយតែ ១ដងចប់! មិនចេះញ៉ាំបាយ មិនចេះរអ៊ូរទាំ និងមិនចេះឈ្លោះប្រកែកគ្នាទៀតផង. ចំណែកឯកូនស្រី ក៏យល់ចិត្តឪពុក ដោយប្រាប់ថា វាប្រសើរជាង ប៉ាទៅមានប្រពន្ធថ្មីដែរ។

លោកគីម បានប្រាប់ទៀតថា តុក្កតាស្រីស្អាតជ័រនៅក្នុងប្រទេសថៃ មិនងាយរកទិញបានទេ អាចដោយសារតែពាក់ព័ន្ធនឹងរឿងច្បាប់ទម្លាប់ផង។ អ្នកខ្លះទៅកុម្ម៉ង់ទិញតាមអនឡាញ ក៏បានរបស់មក មិនដូចក្នុងរូបបង្ហាញ ដូច្នេះមិនមែនថាមានលុយហើយ ចេះតែទិញបានទេ លើកលែងតែអ្នកមានវាសនាមែនទែន ទើបជួប។ បុរសយកតុក្កតាជ័រធ្វើជាប្រពន្ធរូបនេះ បានប្រាប់ទៀតថា ការពិតលោកចង់បានតុក្កតាស្រីស្អាតជ័រ ១ទៀត តែក៏រកទិញមិនបាន តែបើនៅប្រទេសជប៉ុនវិញ អាហ្នឹង វាជារឿងធម្មតាទៅហើយ។

រស់នៅជាមួយតុក្កតាស្រីស្អាតជ័រ ៤ឆ្នាំ ប្រៀបដូចជាប្ដីប្រពន្ធ មានទាំងក្ដីស្រឡាញ់ និងក្ដីហួងបារម្ភ ត្រឡប់មកពីធ្វើការនឿយហត់ ពេលបានឃើញស្រីស្អាតនៅក្នុងបន្ទប់ ក៏មានអារម្មណ៍ថា មានសេចក្ដីសុខខ្លាំងណាស់។ បានគេងឱបគ្នា បំបាត់ការអផ្សុក ប្រសើរជាងទៅរកសេវានៅខាងក្រៅទៀត។

ចុងក្រោយ លោកបានប្រាប់ថា បន្ទាប់ពីនេះទៅ ប្រហែលជាមិនមានមនុស្សស្រីណាទៀតទេ ព្រោះខ្លួនអាយុច្រើនហើយ សុំរស់នៅជាមួយតុក្កតាជ័រនេះរហូតហើយ។ លោកគិតថា ការដែលមនុស្សប្រុសមានតុក្កតាស្រីស្អាតជ័រ គឺជារឿងប្រក្រតី មិនមែនជារឿងប្លែកអ្វីឡើយ វាប្រសើរជាងទៅចាប់រំលោភគេ ឬទៅបង្កបទល្មើសឧក្រិដ្ឋក្នុងសង្គមទៀតផង៕

×