Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនរិះគន់មិនសំចៃទៀតហើយ! អស់ពី គ្រឿងក្នុង​សត្វ ស្បែកជើង នាង «បំ​បិ​លម្ទេ​ស» ប្តូរ​មក​ហូប​កៅស៊ូ​ពោះវៀនកង់​វិញ ឃើញហើយហួសចិត្ត

ប្រិយមិត្តជាច្រើន ច្បាស់ណាស់ជាស្គាល់រួចហើយ ពីស្រ្តីខ្មែរម្នាក់ដែលជាអ្នកបង្កើតមាតិកាវីដេអូដ៏ប្លែកៗ ដើម្បីរកលុយតាមបណ្តាញសង្គម ដែលមានរហស្សនាមថា «ចែអំបិលម្ទេស»។

ពិតណាស់ ជារឿយៗ នាង «អំបិលម្ទេស» តែងផលិតវីដេអូប្លែកៗដែលមនុស្សទូទៅ មិនអាចធ្វើបានឡើយ ក្នុងនោះ សាច់មាន់ ទា និងគ្រឿងក្នុងសត្វឆៅៗ គឺថាស្រ្តីរូបនេះ យកមកហូបផ្ទាប់ជាមួយអំបិល រួចពោលពាក្យថា ឆ្ងាញ់ណាស់ទៀតផង។

ទោះជាយ៉ាងណា នាង «អំបិលម្ទេស» កន្លងមក ក៏ធ្លាប់រងការរិះគន់មិនសំចៃមាត់ ពីសំណាក់សាធារណជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ទាក់ទងការថតវីដេអូ «ស៊ីស្បែក» ជ្រលក់អំបិលម្ទេស ខាំហូបធ្វើដូចជាចំណីធម្មតា ដែលឃើញហើយពិតគួរឲ្យហួសចិត្តខ្លាំងបំផុត។

តែក្រោយស្ងប់ស្ងាត់ល្បីមួយរយៈ ស្រាប់តែថ្មីៗនេះ នាង «អំបិលម្ទេស» បានចាប់ផ្តើមបង្ករលកកំដៅទៀតហើយ ព្រោះថា បន្ទាប់ពីយក សាច់ឆៅ គ្រឿងក្នុងសត្វ ស្បែកជើង ដុំឥដ្ឋ ឥឡូវនេះ ប្តូរចំណាប់អារម្មណ៍យក «កៅស៊ូពោះវៀនកង់» មកជ្រលក់អំបិលម្ទេសវិញម្តង។

ជុំវិញរឿងនេះ មហាជនខ្លះបានយល់ឃើញថា នេះគ្រាន់តែជាការសម្តែង ដើម្បីទាក់ទាញការចូលមើលច្រើនប៉ុណ្ណោះ។ តែមនុស្សជាច្រើនទៀត បានដាក់ឲ្យបែបនេះថា នេះជាទង្វើព្រោះតែចង់បានលុយដ៏ឆ្កូតឡប់បំផុត ដោយពុំគិតពីផលប៉ះពាល់ដល់សង្គមកម្ពុជា និងធ្វើអោយប្រជាជនខ្មែរថោកទាបជាមួយសោះឡើយ។ ហើយទន្ទឹមនឹងនោះ អ្នកផ្សេងទៀត ក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការទៅលើស្រ្តីរូបនេះ ឲ្យឈប់សម្តែងខុសរបៀបបែបនេះទៀតទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×