Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិ​ត្ត! ក្រោយ​ធ្លាយ​ការពិត រូបភាព អូន​លក្ខណ៍ ក្រៀមក្រំ​ពីមុខ «មេន» បូ​ជាស-ព អម​សារ «Sorry ប្តី» ដែល​កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម

រឿងរ៉ាវប្រពន្ធផិតក្បត់ប្តី ទៅលួចលាក់រួមមេត្រីជាមួយនឹងប្រុសស្នេហ៍ថ្មី ដែលជាពលករខ្មែរនៅក្នុងប្រទេសថៃ រហូតទីបំផុត ត្រូវបុរសជាប្តីតាមទាន់ តែក៏ត្រូវអស់ជីវិត ក្រោមស្នាដៃចាក់សម្លាប់ ពីសំណាក់ក្រុមបក្ខពួកប្រុសស្នេហ៍ប្រពន្ធ ដែលបានកើតឡើងនៅក្នុងទីក្រុងធេប ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺនៅតែជារឿងរ៉ាវក្តៅគគុក ដែលមហាជនលើកយកមកវែកញែក ខណៈប្រុសស្នេហ៍ដែលរួមដៃចាក់សម្លាប់ជាមួយបក្ខពួក បាននិងកំពុងតែរត់គេចខ្លួនបាត់ដំណឹងសូន្យឈឹងនៅឡើយ។

គួរបញ្ជាក់ថា អ្វីដែលមិននឹកស្មាននោះ គឺក្រោយសពបុរសជាប្តីត្រូវបានយកទៅតម្កល់ធ្វើបុណ្យសព នៅក្នុងវត្តមួយកន្លែង ក្នុងប្រទេសថៃ, ក៏ឃើញប្អូនប្រុសបង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថា នារីជាប្រពន្ធ ក៏បានទៅធ្វើបុណ្យសពប្តីរបស់ខ្លួនផងដែរ។ តែទោះជាយ៉ាងណា ក្រុមគ្រួសារ និងមិត្តភក្តិ មិនជឿថា នារីជាប្រពន្ធរូបនេះ ទៅធ្វើបុណ្យសពប្តី បង្ហាញអារម្មណ៍សោកសៅចេញពីចិត្តនោះទេ ដោយអាចគ្រាន់តែទៅធ្វើដើម្បីលុបលាងកំហុសរបស់ខ្លួនប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺក្រោយសពបុរសជាប្តីត្រូវបូជារួច ស្រាប់តែលេចចេញគណនីហ្វេសប៊ុកឈ្មោះ Oun Leak ដែលគេស្គាល់ច្បាស់ថាជាប្រពន្ធ បានបង្ហោះរូបថត២សន្លឹក រូបនាងឈរថតនៅទីកន្លែង (មេន) បូជាសព ដែលមានដាក់ទង់ជាតិថៃ និងកម្ពុជា យ៉ាងចម្លែក ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត និងបានពោលពាក្យយ៉ាងខ្លីថា «Sorry ប្តី»។

ពិតណាស់ ក្រោយពីបានឃើញរូបភាព២សន្លឹកនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយនាំគ្នាចែករំលែក ជាមួយការបញ្ចេញមតិចំអកឲ្យធ្ងន់ៗ ទៅលើនារីជាប្រពន្ធផិតក្បត់រូបនេះយ៉ាងចាស់ៗដៃតែម្តង។ តែទន្ទឹមនឹងរូបភាពដ៏ប្លែកនេះ ក៏មានអ្នកខ្លះងឿងឆ្ងល់ថា សពបុរសជាប្តីត្រូវបានឃើញរៀបចំបូជាក្នុង «ឡ» វត្តថៃឯណោះ ហេតុអ្វីបានជានារីជាប្រពន្ធឈរនៅមុខកន្លែងបូជាសព ដែលជា «មេន» បូជាសពទូទៅក្នុងប្រទេសកម្ពុជាទៅវិញ។ ហើយបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីជាប្រពន្ធឈ្មោះ ស្រីលក្ខណ៍ គឺកំពុងត្រូវបានប៉ូលិសថៃឃុំខ្លួននៅឡើយ។

ដូចការឆ្ងល់មិនខុសមែន ក្រោយមក ទើបគេរកឃើញថា គណនីហ្វេសប៊ុកនារីជាប្រពន្ធឈ្មោះ «Oun Leak» ពុំមានសកម្មភាព (active) មកប្រមាណជាជិត ១ សប្ដាហ៍ទៅហើយៗ គណនីឈ្មោះ «Oun Leak» ដែលបង្ហោះរូប២សន្លឹក អមដោយសារ Sorry ប្តី នេះ គឺជាគណនីក្លែងក្លាយប៉ុណ្ណោះ ដែលគេបង្កើតឡើងដើម្បីបំភាន់ភ្នែកមហាជនប៉ុណ្ណោះ។

កាន់តែច្បាស់ជាងនេះទៅទៀតនោះ បើតាមស្រ្តីអ្នកលក់ផលិតអនឡាញម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seth sokunthea បានបង្ហោះលាតត្រដាងការពិតនេះកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានរៀបរាប់ទាំងហួសចិត្តថា «បងប្អូនសូមកុំយល់ច្រលំ រូបភាពនេះគេចង់បំភាន់ភ្នែកមហារជន ថាស្រីលក្ខ័ ចេញពីរកន្លែងឃុំខ្លួន ហើយទៅបុណ្យសពប្ដី តែតាមពិតរូបចាស់ កាលពីរយាយស្រីលក្ខណ៍ស្លាប់ទេ ស្រីលក្ខណ៍ពេលនេះ គេកំពុងឃុំខ្លួន រង់ចាំស៊ើបអង្កេតបន្ត សូមបងប្អូនកុំយល់ច្រឡំអី ក្រដាស មិនអាចខ្ចប់ភ្លើងបានទេ កុំព្យាយាមកុហកគេអី ទោសធ្វើអោយមនុស្សស្លាប់ មិនមែនចេញងាយៗទេបងប្អូន រង់ចាំដល់តែគេចាប់ខ្លួនជនបង្ក បានទើបដឹងថា ជីវិតស្រីលក្ខណ៍ ត្រូវដោះលែង រឺ ត្រូវទទួលទោស តាមកំរិតនៃទោស ហើយមេននេះ គឺមេនស្រុកខ្មែរ ចំណែកប្ដីស្រលក្ខណ៍បូជានៅទឹកដី ព្រំប្រទល់ថៃទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×