Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឺ​ហើយ​កាន់តែ​ហួសចិត្ត! បងស្រី Oun Leak រួម​បងថ្លៃ គំ​រា.មប្តឹ.ង​ស្រ្តី​ម្នាក់​នៅ​ថៃ ដែល​ទម្លាយ​ការពិត​នេះ…

រឿងរ៉ាវនារីជាប្រពន្ធផិតក្បត់ ដែលគេស្គាល់ឈ្មោះថា ស្រីលក្ខណ៍ ដែលបានបើកដៃឲ្យក្រុមបក្ខពួក និងប្រុសស្នេហ៍ ចាក់សម្លាប់ប្តីរបស់ខ្លួន ផ្អើលប្រទេសថៃ គឺនៅតែជារឿងក្តៅគគុក ដែលមហាជននៅលើបណ្តាញសង្គម កំពុងតាមដានយ៉ាងជាប់ ដោយចង់ដឹងថា តើជោគវាសនានារីជាប្រពន្ធផិតក្បត់រូបនេះ នឹងអាចរួចផុតពីទោសទណ្ឌជាប់គុក ឬយ៉ាងណា ខណៈគេរង់ចាំតែចម្លើយសារភាពរបស់បុរសជាប្រុសស្នេហ៍ ដែលបានកំពុងរត់គេចខ្លួនប៉ុណ្ណោះ។

តែដោយឡែក ងាកមកចាប់អារម្មណ៍រឿងកំពុងផ្ទុះការភ្ញាក់ផ្អើលនេះវិញ នោះគឺក្រោយសពបុរសជាប្តីត្រូវបានបូជារួច ស្រាប់តែលេចចេញគណនីហ្វេសប៊ុកឈ្មោះ «Oun Leak» ដែលគេស្គាល់ច្បាស់ថាជាប្រពន្ធរូបនេះដែលផិតក្បត់ប្តី បានលេចមុខមកបង្ហោះរូបថតនារីជាប្រពន្ធនោះឈរនៅពីមុខទីកន្លែងបូជាសពចំនួន ២សន្លឹក និងពោលពាក្យពេចន៍យ៉ាងខ្លីថា «សុំទោសប្ដី»។ ពិតណាស់ ក្រោយពីបានឃើញរូបភាព (កន្លែងបូជាសពមានទង់ជាតិថៃ និងកម្ពុជា) ដ៏ចម្លែកនេះ មហាជនមួយចំនួន បានងឿងឆ្ងល់ថា សពបុរសជាប្តីឃើញត្រូវបានរៀបចំបូជានៅទីកន្លែងឡ នៃវត្តប្រទេសថៃ ចុះហេតុអ្វី រូបនារីជាប្រពន្ធបែរជាឈរនៅពីមុខ «មេន» នៅក្នុងប្រទេសកម្ពុជាទៅវិញ?។

ដូចដែលមហាជនឆ្ងល់មិនខុសមែន គឺខណៈរូបភាពនេះត្រូវបានបែកធ្លាយល្បីសុះសាយពេញបណ្តាញសង្គម ស្រាប់តែស្រ្តីម្នាក់ជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះម្នាក់ បានចេញមកទម្លាយថា តាមពិតទៅ រូបថត២សន្លឹកនេះគឺជារូបចាស់ ដែលស្រីលក្ខណ៍ ជាប្រពន្ធ ថតក្នុងអំឡុងពេលបូជាសពយាយរបស់នាងប៉ុណ្ណោះ ប៉ុន្តែ ត្រូវបងប្អូនរបស់នាងលេងខូច បានបង្កើតអាខោនក្លែងក្លាយ ថារូបនាងបានទៅចូលរួមបុណ្យសពប្តី ដើម្បីបំភាន់ភ្នែកមហាជន តែធាតុពិត ស្រីលក្ខណ៍ កំពុងត្រូវបានជាប់ឃុំរបស់សមត្ថកិច្ចថៃនៅឡើយ។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺក្រោយស្រី្តខ្មែរខាងលើ បានទម្លាយការពិតនេះចេញឲ្យមហាជនបានដឹង ស្រាប់តែបងស្រីបង្កើត រួមទាំងបងថ្លៃ របស់នារីជាប្រពន្ធផិតក្បត់រូបនេះ បានឆាតទៅជេរប្រមាថធ្ងន់ៗ ហៅរូបគាត់សុទ្ធតែពាក្យ «ប៉ោឡែ» និងគំរាមប្តឹងទៀតផង។

ទោះយ៉ាងណា ក្រោយពីបានលឺបែបនេះ ស្រ្តីខ្មែររូបនេះដែលគាត់កំពុងរស់នៅក្នុងប្រទេសថៃ ជាង២២ឆ្នាំ មកហើយ បានឆ្លើយតបទៅវិញថា ស្វាគមន៍ឲ្យទៅប្តឹង២៤ម៉ោងលើ២៤ម៉ោង សូមអញ្ជើញឲ្យលឿនឡើង ដោយគាត់បានដាក់ឲ្យកប់ៗថា ប្អូនស្រីខ្លួនបានប្រព្រឹត្តនូវទង្វើដ៏ខុសធ្ងន់ធ្ងរ ត្រូវមហាជនផ្ទុះកំហឹងជេរស្ទើរពេញប្រទេស មិនសម្ងំស្ងាត់ទេ បែរជាខំប្រឌិតរឿងបែបនេះ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×