Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងតុបតែងសម្រាប់ថតភាពយន្ដរឿង “អប្សរា មហាអង្គរ” សុទ្ឋតែចម្លងពីប្រាសាទពិតៗ

ភ្នំពេញ ៖ ស្នាដៃវណ្ណរឿង «អប្សរាមហាអង្គរ» ដែលជាខ្សែភាពយន្តភាគដំបូងបំផុតរំលឹកទៅដល់សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រកម្ពុជា គឺសម័យអង្គរដ៏បវរនៃយេីងបានបង្ហាញអោយឃើញថា ពិតជាមានការផ្ចិតផ្ចង់គ្រប់ផ្នែកទាំងអស់ដើម្បីចារស្នាដៃនេះ ទុកជូនរលកក្រោយបានស្គាល់និងឈ្វេងយល់។ ជាពិសេសបណ្តាគ្រឿងរណ្តាប់តាក់តែងមួយចំនួនត្រូវបាន គិតគូទាញចេញយ៉ាងច្បាស់លាស់ក្នុងការជ្រើសដោយប្រភពដើម។

ពិធីក្រុងពាលីថតភាពយន្តភាគរឿង * អប្សរាមហាអង្គរ * ជា ខ្សែ ភាពយន្តភាគខ្នាតធំមិនធ្លាប់មានពីមុនមក ដែលសាច់រឿងត្រូវបាននិពន្ធឡើងនៅក្នុង លំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រ ដ៏សែនរុងរឿង នាចុងសតវត្ស ទី១២ និងសតវត្សទី ១៣។ និពន្ធដោយលោក ហ្វៃ សំអាង និងលោក យូ សុភា ដឹកនាំរឿងដោយលោកហ្វៃ សំអាង ជំនួយការដឹកនាំដោយលោក ផាន់ សុភៈ ផលិតនិងរក្សាសិទ្ធិគ្រប់យ៉ាងដោយស្ថានីយទូរទស្សន៍ ហង្សមាស HDTV។

អ្នកនាង សារ៉ាយ សក្ខណា ដែលកំពុងតែរស់នៅអាមេរិក ហើយត្រូវបានលោក ហ្វៃ សំអាង ទាក់ទង រួមសហការសម្តែង មានការពេញចិត្តខ្លាំង ដែលទទួលបាននូវឱកាសមាសនេះ ព្រោះបាន រួមសម្តែងដោយមាន តារាគ្រប់ជំនាន់ហើយ រុញបេះដូងនាងមិនអោយនៅស្ងៀមបាន ត្រូវតែត្រឡប់មកវិញ។ លើសពីនេះពេញចិត្តខ្លាំងដែលបានទ្រង់គ្រឿងបែបបុរាណ ជាព្រះនាងដ៍ផូរផង់។

កញ្ញា លីវ ជីលី ដែលជាបវរកញ្ញាមួយដួង កំពុងមានប្រជាប្រិយភាព ក៍បានសម្តែងការភ្ញាក់ផ្អើល ដែលសុខៗបានទទួលដំណឹង ត្រូវបានលោកពូ ហ្វៃ សំអាង ជ្រើសរើស។ នាង មិនធ្លាប់សម្តែងពីមុនមកទេ ហើយរិតតែ អរបុកពោះ ត្រូវ មកសម្តែង ជាតួអង្គព្រះនាងឥន្ទ្រទេវីជាស្ត្រី ដ៍ក្លាហាន ម៉ឺងមាត់ម្នាក់។ ខុសពីអត្តចរិកនាង ចូលចិត្តក្រមិចក្រមើម និយាយលេងច្រើន ហើយប្រហែលជាត្រូវ ខិតខំឲ្យល្អក្នុងការ ដាក់អារម្មណ៍ចូលតួអោយល្អ ពេលសម្តែង។

បើតាមសំដី លោក អេដវីន តួសម្តែងដ៍សំខាន់មួយរបស់រឿង «អប្សរាមហាអង្គរ»បាន លើកឡើងថា ផលិតករលកហ្វៃ សំអាងរើសរូបរាងណាស់។ មុនលោកមានមាឌធំជាងនេះ ហើយបើចង់ថត ត្រូវសម្រកគីឡូ និងមាឌអោយត្រូវខ្នាត សម្លៀកបំពាក់។ ពិសេសការមានក្បាលពោះក៏ត្រូវតែ រំសាយអោយអស់។ នេះជាអ្វីដែលលោក ហ្វៃ សំអាងចង់បាន និងជាឱកាសលើកទី២ ដែលបានរួមសម្តែងជាមួយផលិតករល្បីឈ្មោះ។ បើតាមលោកហ្វៃ សំអាងលើកឡើងថា ខោអាវ គ្រងឡើងរបស់តួអង្គ ត្រូវតែតម្រូវតាមដងខ្លួន និងកាត់បើ មិនប្រឹងរក្សាមាឌអោយល្អនោះនឹងពិបាក កាត់ឡើងវិញ ស្របពេលតួអង្គនីមួយៗមានច្រើនណាស់។

គួរបញ្ជាក់ថារឿង«អប្សរាមហាអង្គរ» និងចំណាយពេលវេលាថតចំនួន១ឆ្នាំកន្លះ នេះនៅមិនទាន់គិតលើពេលវេលាកាត់តរូបភាព។ វណ្ណកម្មនេះ មានចំនួន៥០ភាគ ដែលត្រូវចំណាយថតគ្រប់ទីតាំងទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លោក ហ្វៃ សំអាង បានឲ្យដឹងថារឿង”អប្សារ៉ា មហាអង្គរ”បានរំលេចក្បាច់គុណល្បុកតោ, របាំអប្សារា ,កំណាព្យកាបឃ្លោង,អក្សរសាស្រ្ដ ព្រោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះនគរមានភាពរុងរឿង មានការរីកចម្រើន លើគ្រប់វិស័យ។តាមរយៈខ្សែ ភាពយន្ដនេះយើង លើកយកមកបង្ហាញភាពរីកចម្រើននាសម័យកាលនោះ ដើម្បីជាការដឹងគុណដល់មហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ហើយក្នុងនាមជាកូនខ្មែរ ជាអ្នកផលិតខ្សែភាពយន្ដ លោកត្រូវតែធ្វើការដឹងគុណដល់បុព្វបុរសយើងតាមរយៈការផ្សព្វផ្សាយកេរ្តិ៍មរតកនេះឲ្យបានសុះសាយទាំងនៅលើ ឆាកជាតិនិងអន្ដរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×