Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីខាងដឹកជញ្ជួន បានលើកឡើងពីការខិតខំរបស់ក្រសួង ក្នុងការស្វែងរកដៃគូរ ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ១៦០គ.ម ទៅ ២០០គ.ម ក្នុងមួយម៉ោង

spot_img

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ:ការ និងដឹកជញ្ជួន បានលើកឡើងពីការខិតខំរបស់ក្រសួង ក្នុងការស្វែងរកដៃគូរ ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ១៦០គ.ម ទៅ ២០០គ.ម ក្នុងមួយម៉ោង។

ការលើកឡើងដូច្នេះ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារ​ណ:ការ និងដឹកជញ្ជួន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកសំរាមមួយកន្លែងនៅក្រុងពោធិ៍សាត់កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ចំពោះផ្លូវរថភ្លើងល្បឿនលឿន តាមគម្រោងគឺត្រូវស្ថាបនាចំនួន០៣ខ្សែ ដែលខ្សែទី១ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ​ សាងសង់រួចហើយ ខ្សែទី២ ពីភ្នំពេញទៅក្រុងបាវិត កំពុងស្ថិតក្នុងគម្រោងសាងសង់ និងខ្សែទី៣ ពីភ្នំពេញ ទៅប៉ោយប៉ែត ក្រសួងសាធារ​ណ:ការ និងដឹកជញ្ជួន កំពុងស្វះស្វែងរកដៃគូរដែលអាចជាមិត្តចិន ដើម្បីសាងសង់នាពេលខាងមុខ។ ​

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានផ្លូវរថយន្តល្បឿនលឿន ១ខ្សែរួចហើយ គឺភ្នំពេញ ទៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះ បាននិងកំពុងស្ថាបនាផ្លូវរថយន្តល្បឿនលឿនខ្សែទី២ ពីភ្នំពេញ ទៅក្រុងបាវិត ដែលគ្រោងនិងបញ្ចប់នៅអំឡុងឆ្នាំ២០២៧ខាងមុខ។ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ក៏មានគម្រោងស្ថាបនាផ្លូវរថយន្តល្បឿនលឿនខ្សែទី៣ទៀត ពីភ្នំពេញ ទៅខេត្តសៀមរាប ដោយបច្ចុប្បន្នកំពង់សិក្សា៕​

spot_img
×