Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើឲ្យ​មហាជន​កាន់តែ​ក្តៅ! Oun Leak សារភាព​ប្រាប់​ប៉ូលិស​ថា អត់​ដែល​ស្គាល់​ក្រុម​មក​ចា-ក់​សម្លា-ប់​ប្ដី​ទេ តែ​ភ្លេច​គិតថា​មាន​រូបភា​ព…

ដូចដែលប្រិយមិត្តបានដឹងហើយថា នារីជាប្រពន្ធផិតក្បត់ ឈ្មោះថា ស្រីលក្ខណ៍ អូនលក្ខណ៍ គឺកំពុងល្បីខ្លាំងណាស់ នៅលើបណ្តាញសង្គម ខណៈមហាជនជាច្រើន កំពុងតាមដានរឿងរ៉ាវស្នេហាត្រីកោណមួយនេះ ដែលឈានដល់បក្ខពួកប្រុសស្នេហ៍ចាក់សម្លាប់បុរសជាប្តី យ៉ាងជាប់ផងដែរ។

បើតាមពីមិត្តភក្តិជនរងគ្រោះ បានចេញវីដេអូប្រាប់ឲ្យដឹងថា មកទល់ពេលនេះ បក្ខពួកប្រុសស្នេហ៍ ៣ នាក់ ដែលជាជនដៃដល់ ត្រូវបានប៉ូលិសថៃចាប់ខ្លួន ខណៈស្រីលក្ខណ៍ ជាប្រពន្ធផិតក្បត់ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ប៉ូលិសថៃ ដោយរង់ចាំចាប់ខ្លួនប្រុសស្នេហ៍របស់នាង ដែលពេលនេះកំពុងរត់គេចខ្លួននៅឡើយ។

តែអ្វីដែលធ្វើឲ្យមហាជន ហួសចិត្ត និងកាន់តែស្អប់ខ្លាំងបន្ថែមទៀតនោះ គឺនារីជាប្រពន្ធរូបនេះ បែរជាបានឆ្លើយសារភាពនៅចំពោះមុខប៉ូលិសថៃថា រូបនាងអត់ដែលស្គាល់ក្រុមជនដៃដល់ទាំងនោះទេ។ នេះបើតាមស្រ្តីចិត្តល្អម្នាក់រស់នៅក្នុងប្រទេសថៃ មានគណនីហ្វេសប៊ុកឈ្មោះ Seth Sokunthea ដែលតាមដានដំណើររឿងរ៉ាវនេះយ៉ាងជាប់ បានទម្លាយរូបភាពភស្តុតាងជាក់ស្តែង ដោយសម្តែងការហួសចិត្តយ៉ាងខ្លាំងថា «សារភាពប្រាប់ពូលីសថាអត់ដែលស្គាល់ក្រុមដែលមកចាក់សំលាប់ប្ដីទេ តែភ្លេចគិតថាមានរូបភាពផុសរូប កន្លែងតែមួយ ផុសរូបថ្ងៃតែ1ដូចគ្នា ឱមនុស្សអើយមនុស្ស គេសំលាប់ប្ដីហើយនៅការពារគេទៀត គិតថាគេចពីរកម្មបានមែន»។

ស្រ្តីខ្មែរខាងលើ ក៏បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្តី ត្រូវបានបក្ខប្រុសស្នេហ៍ទាំងនោះ ចាប់ក្រៀក រួចចាក់ត្រង់តំបន់ជាច្រើនកាំបិត។ ហើយបើតាមមើលរូបភាពជាក់ស្តែង គឺបុរសជាប្រុសស្នេហ៍នោះ ដែលពាក់អាវយឺត៣ពណ៌ (ស ខៀវ ខ្មៅ) និងស្លៀកខ្លីត្រឹមជង្គង់ពណ៌ស អាចជាអ្នកចាប់ក្រៀកជនរងគ្រោះ ជាមួយមិត្តភក្តិ២នាក់ និងឲ្យមិត្តភក្តិម្នាក់ទៀតជាជនដៃដល់ដើរខាងមុខ ដែលក្នុងដៃកាន់កាំបិតប្រដាក់ទៅដោយឈាម ជាអ្នកចាក់តែម្តង។

ទោះជាយ៉ាងណា នារីជាប្រពន្ធផិតក្បត់រូបនេះ អាចនឹងមានទោសជាប់ពាក់ព័ន្ធ ឬយ៉ាងណា គឺរង់ចាំតែការចាប់ខ្លួនប្រុសស្នេហ៍របស់នាងចុងក្រោយម្នាក់ទៀតប៉ុណ្ណោះ នឹងដឹងការពិតច្បាស់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×