Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួន ស្រីខួច ខំប្រកួតបវរកញ្ញា ដើម្បីបង្ហាញថា «ភាពស្អាតជាសម្បកក្រៅ អំពើល្អចេញពីចិត្តពិតជាជួយសង្គម!»

ភ្នំពេញ ៖ អ្នកតាមដាន វិស័យបវរកញ្ញា បានដឹងហើយថា ហួន ស្រីខួច បានប្រើពេលវេលាប៉ុន្មានលើកមកហើយ ចូលអុកឡុក ការប្រកួត ជ្រើសរើសសម្រស់ដែល មានក្នុងស្រុករហូតឆក់ឱកាសទៅប្រកួតក្រៅប្រទេស។ ជាថ្មីម្តងទៀត បវរកញ្ញា សម្បុរខ្មៅ ស្រអែម ហួន ស្រីខួច បានប្រើវេទិកាថ្មី ក្នុងកម្មវិធី ប្រកួត Miss Supranational Cambodia 2023 ធ្វើជាសំឡេងតស៊ូបង្ហាញទស្សនៈរបស់ខ្លួន ក្នុងការចង់បង្ហាញពីគោល គំនិតចេះរួបរួមគ្នា ជួយគ្នាក្នុងសង្គមទាំងមូល។

បវរកញ្ញា ទឹកមុខស្រស់ ហួន ស្រីខួច ឈ្មោះហៅក្រៅ Erica tan មានអាយុ 27 ឆ្នាំ ។ នាងជាកូនច្បង មានបងប្អូន 5 នាក់ មានម្ដាយអត់ឱពុក។ បវរកញ្ញា រូបនេះរៀនបានថ្នាក់ 12 ឆ្លងកាត់ភាពលំបាកតាំងពីក្មេង តែដោយសារការតស៊ូ បានឈ្នះភាពក្រលំបាក នឹងដើរដល់ក្ដីស្រមៃ ជាបរវកញ្ញា ហើយក៏ជាតួសម្ដែងដែរជាតួឯក ក្នុងផលិតកម្មបរទេស ។នាងក៍ជាតួសម្ដែង និងមួយរយៈរវល់ថតជាមួយ ផលិតកម្មបរទេសច្រើន ។ គេរង់ចាំតាមដានមើលថា ឱកាសប្រកួតកម្មវិធីល្អមួយទៀត តើស្រីខួច រំលេចភាពទាក់ទាញខ្លាំងកម្រិតណា។

ស្រីខួច ដែលនឹងប្រកួតម្តងទៀត ឆាប់ៗនេះ ថ្លែងថា នាងចង់បង្ហាញនូវគោលគំនិតសំខាន់មួយចំនួនចែកដល់ហ្វេនៗ គឺសម្រស់ជាកត្តាគួបផ្សំមួយ។ មានសម្រស់បែបណា ត្រូវតែចេះមើលថែមិនត្រូវ ខូចចិត្តនោះឡើយ។ អ្វីដែលសំខាន់គឺ ត្រូវប្រើប្រាស់ចិត្តយើងឲ្យល្អ ដូចជាចេះជួយគ្នា ទៅវិញទៅមកចេញពីដួងចិត្តពិតប្រាកដនោះជាភាពត្រឹមត្រូវ។ អ្នកខ្លះយល់ថា សម្រស់ស្អាតល្អ គួរជាទីពេញចិត្ត។ ប៉ុន្តែការស្អាត ដែលល្អប្រាកដ ស្ថិតនៅលើដួងចិត្តមនុស្សម្នាក់ៗដែលមិនមើលរំលងភាព ទុក្ខលំបាកក្នុងសង្គម។ អតីត Miss Cambodia Second runner upឆ្នាំ២០២០ រូបនេះ ពោលទៀតថា នាងចង់ឲ្យបញ្ចប់ភាពច្រណែន ដែលមើលទៅ ធ្វើឲ្យមនុស្ស ចេះតែគុំគួនគ្នា មិនអាចធ្វើអ្វីបាននោះទេ។ មិនថាក្នុងសង្គមសិល្បៈ ឬនៅក្រៅសិល្បៈ។ បញ្ហានេះបើអាចគួរបញ្ចប់ ព្រោះបង្កឲ្យចេញជារឿងមិនល្អ។ នេះជាបំណងដែលនាងចង់បាន និងចង់ចែករំលែកពាក្យពេចន៍ខ្លះ ដែលមាននៅក្នុងចិត្ត ជូនដល់អ្នកគាំទ្រទាំងឡាយ។ យ៉ាងណាមិញ ស្រីខួច ក៏ខំប្រឹងតស៊ូ យកឱកាសដែលនាង ក្លាយជាបេក្ខភាពថ្មី ក្នុងកម្មវិធីMiss Supranational Cambodia 2023 នេះ ធ្វើវិញ្ញាសាឲ្យបានល្អ ដណ្តើមយកភាពលេចធ្លោបន្ថែមទៀត ដើម្បីយកឈ្មោះនាងឲ្យមហាជន បានចងចាំ ដែលនាងចង់បាន និងកើតចេញពីសមត្ថភាពពិតប្រាកដ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×