កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ បង្ក្រាបមុខសញ្ញាចោរប្លន់បានចំនួន ៣នាក់ នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អំពើប្លន់នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង ២៣ និង ១៥នាទី នៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ។ មានករណីកំហែងយកម៉ូតូ ១គ្រឿង ម៉ាក SUZUKI និច ស៊េរី ២០១៧ ពណ៌ស្លាកលេខ កំពង់ឆ្នាំង 1H – 9988 ជនរងគ្រោះឈ្មោះ ឆេង លីណា ភេទស្រី អាយុ
២០ឆ្នាំ នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ករណី នេះម្ចាស់មិនបានរាយការណ៍មកសមត្ថកិច្ចឡើយ រហូតដល់ម៉ោង១៥ ទើបគាត់រាយការណ៍មក
សមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានកម្លាំង ជំនាញបានសហការស្រាវជ្រាវ កំណត់មុខសញ្ញាភ្លាមៗឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣ នាក់នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិ
អង្គ្រង ស្រុកបសេដ្ឋ ១-ឈ្មោះ ហ៊ែល ម៉េង ប្រុស អាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ២-ឈ្មោះ មាន ហុង ហៅ ឆុង ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ៣-ឈ្មោះ សែម សីហា ប្រុស អាយុ ១៨ឆ្នាំនៅភូមិរមន្ដ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវ ដកហូតម៉ូតូចំនួន ២គ្រឿង ម៉ាក C125 ពណ៌ខ្មៅស៊េរី ២០១៧ គ្មានស្លាកលេខ (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) និងម៉ាក ស៊ុយស៊ុយគី និច ជាម៉ូតូរបស់ជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យរត់គេចខ្លួនមួយចំនួនទៀត។ ក្រោយពីសាកសួរជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាព កំហែងយក ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យរួមទាំងវត្ថុតាង ជំនាញកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្តបន្ដចាត់ការតាមនីតិវិធី៕ ដោយ៖កូឡាប