Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា លោក ព្រាប សុវត្ថិ ថា ទំនាក់ទំនងរបស់ សុវត្ថិ មុនីនាគ ជាមួយ រ៉េត ស៊ូហ្សាណា មិនមានអ្វីលើសពីមិត្តភាព

ភ្នំពេញ ៖ ភរិយាលោក ព្រាប សុវត្ថិ បានចេញមុខមកបញ្ជាក់ពីទំនាក់ទងកូនប្រុសរបស់ខ្លួនគឺ សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា ថា ទំនាក់ទំនងរបស់ពួកគេទាំងពីរមិនលើសពីមិត្តភាព និងជាអ្នកសិល្បៈដូចគ្នានោះឡើយ។
ការចេញមុខមកបញ្ជាក់ពីភរិយារបស់លោក ព្រាប សុវត្ថិ នាពេលនេះបានធ្វើឡើង បន្ទាប់ពីមួយរយះចុងក្រោយនេះមហាជនកំពុងផ្ទុះការចាប់អារម្មណ៍ និងដាក់ការសង្ស័យថា សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា កំពុងមានទំនាក់ទំនងស្នេហាក្រៅឆាក។

ការសង្ស័យនេះក្រោយពីគេបានឃើញរូបភាពស្និតស្នាលរបស់តារាចម្រៀងវ័យក្មេងទាំងពីរបានលិចឡើងជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។
យ៉ាងណាក្រោយពាក់ព័ន្ធបញ្ហាខាងលើនេះភរិយារបស់លោក ព្រាប សុវត្ថិ និងជាម្តាយរបស់ សុវត្ថិ មុនីនាគ បានលើកឡើងថា ទំនាក់ទំនាក់រវាងកូនប្រុសរបស់ខ្លួនជាមួយ រ៉េត ស៊ូហ្សាណា គឺមិនមានអ្វីលើសពីមិត្តភាព និងការរួមការងារជាមួយគ្នាធម្មតាប៉ុណ្ណោះ។
តាមរយះបណ្តាញសង្គមTik Tok ភរិយាលោក ព្រាប សុវត្ថិ បានអះអាងថា ខ្ញុំចង់បញ្ជាក់ថាកូននាគ និង ក្មួយស្រី រ៉េត ស៊ូហ្សាណា មិនមានទំនាក់ទំនងអ្វីនឹងគ្នាទេ ដូច្នេះសុំបងប្អូនកុំយល់ច្រឡំទៀតអី ហើយបើសិនមានការយល់ច្រឡំទៀតកូននាគ លែងមានសង្សាហើយមើលទៅព្រោះអ្វីក្មួយៗផ្សេងៗគាត់លែងស្រលាញ់កូននាគ ព្រោះពួកគាត់ នឹកឃើញថាប្រហែលមានអ្វីពិសេសជាមួយក្មួយ រ៉េត ស៊ូហ្សាណា ហើយមើលទៅ”។

ភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានបន្ថែមថា ពួកគាត់ទាំងពីរពុំមានទំនាក់ទំនងស្នេហារជាមួយគ្នាទេដូច្នេះបើបងប្អូនបានមើលវីដេអូនេះហើយច្បាស់ជាយល់ច្បាស់ព្រោះស្គាល់គ្នាត្រឹមតែក្នុងកិច្ចការងារធម្មតាៗប៉ុណ្ណោះទេ។
ភរិយាលោក ព្រាប សុវត្ថិ លើកឡើងបន្ថែមថា ប្រសិនបើទស្សនិកជនមានចម្ងល់ទៅលើរឿងមួយនេះគឺអាចសួរអ្នកនាងបាន ខណៈពេលដែលអ្នកស្នើអោយមហាជនកុំមានការភាន់ច្រឡំ។

យ៉ាងណាក៏ដោយពាក់ព័ន្ធបញ្ហាខាងលើនេះមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការសោកស្តាយ ប្រសិនបើវាជារឿងពិត ក្នុងពេលដែលពួកគេចាត់ទុក សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា ជាគូស្នេហ៍វ័យក្មេង និងសាកសមបំផុត។
ជាការកត់សម្គាល់មហាជនបានដាក់ការសង្ស័យថា សុវត្ថិ មុនីនាគ កំពុងសាងទំនាក់ទំនងក្រៅឆាកជាមួយនឹងតារាចម្រៀងវ័យក្មេងនាង រ៉េត ស៊ូហ្សាណា បន្ទាប់ពីអ្នកទាំងពីរបានរួមការងារជាមួយគ្នាក្នុងផលិតកម្មហង្សមាស។

ជាធម្មតាអ្នកទាំងពីរបានបង្ហាញរូបភាពរួមគ្នាជាបន្តបន្ទាប់មិនថា សកម្មភាពនៅក្នុងសិល្បះ និងក្រៅសិល្បៈនោះឡើយ ហើយរូបភាពសកម្មភាពទាំងអស់នោះក៏ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រផងដែរ។
កន្លងមកទស្សនិកជនក៏ធ្លាប់ដាក់ការសង្ស័យដែរថា រ៉េត ស៊ូហ្សាណា ទំនាងជាមានទំនាក់ទំនងពិសេសក្រៅឆាកជាមួយតារាចម្រៀងរួមទ្រនំគឺលោក step ក្រោយពីពួកគេបានចាប់ដៃគូគ្នាទាំងការច្រៀង និងសម្តែងភាពយន្ត។
យ៉ាងណាក្រោយរឿងរ៉ាវមួយនេះបានស្ងប់តារាចម្រៀងស្រីរូបនេះក៏ត្រូវបានគេឃើញងាកមកស្និតស្នាលជាមួយនឹងកូនប្រុសលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ ក្នងរយះពេលចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×