ទាហ៊ានកូរ៉េខាងជើងម្នាក់បានរត់ចេញពីប្រទេសខ្លួន ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមតំបន់គ្មានកងទ័ព ដែលជាតំបន់មានការយាមតឹងតែងបំផុត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងជើង។
ទាហ៊ានកូរ៉េខាងជើងម្នាក់នោះ ត្រូវបានបាញ់ឲ្យរងរបួស ដោយទាហ៊ានគ្នាឯង ខណៈពេលគាត់ឆ្លងចូលកូរ៉េខាងត្បូង តាមតំបន់សន្តិសុខរួម ស្ថិតក្នុងភូមិត ប៉ាន់មុនជុំ (Panmunjom)។
ក្រោយពេលរងរបួសនៅដៃ និងស្មា គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រជាជនកូរ៉េខាងប្រហែល ១.០០០នាក់បានរត់ចេញពីប្រទេសកំណើត ទៅកាន់ប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ប៉ុន្តែកំរមានអ្នករត់ទៅកូរ៉េខាងត្បូងតាមតំបន់គ្មានកងទ័ពណាស់។
នេះគឺជាការរត់ចេញពីប្រទេសកំណើតខ្លួនលើកទី ៤របស់ទាហ៊ានកូរ៉េខាងជើងតាមតំបន់គ្មានកងទ័ព ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
បើតាមលក្ខណៈបច្ចេកទេស ប្រទេសកូរ៉េបងប្អូនទាំងពីរ នៅតែមានសង្គ្រាមនឹងគ្នារហូតមកដល់ពេលនេះ បើទោះបីជាមានការព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នាតាំងពីឆ្នាំ ១៩៥៣ក្តី។ សន្តិសញ្ញាសន្តិភាពនៃប្រទេសទាំងពីរមិនដែលត្រូវបានគេចុះហត្ថលេខាឡើយ៕ សុភ័ក្ត្រ