Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ហួសចិត្ត​ខ្លាំ​ង ក្រោយ​ឃើញ​មន្រ្តី​អភិរក្ស​សត្វព្រៃ​ភ្នំ​តាម៉ៅ ចុះ​រឹបអូស បង្គាប់​ម្ចាស់​សត្វ​ក្ងោក បង់ប្រាក់​ពិន័យ​រាប់ពាន់$ ហើយ​ថែមទាំង​ឲ្យ​ធ្វើ​រឿង​នេះ​ទៀត

spot_img

កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ពិតជាមានការហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញមន្រ្តីអភិរក្សសត្វព្រៃមួយក្រុម បានចុះរឹបអូសសត្វក្ងោកចិញ្ចឹមប៉ុន្មានក្បាល ពីផ្ទះគ្រួសារមួយនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយចោទប្រកាន់ថា ចិញ្ចឹមខុសច្បាប់ (គ្មានការអនុញ្ញាត) និងសូម្បីឲ្យបង់ប្រាក់ផាកពិន័យរាប់លានរៀលទៀតផង។

នេះតាមបើលោក យឹម សំអឿន អាយុ ៣៤ ឆ្នាំ ដែលត្រូវជាម្ចាស់ក្ងោក បានប្រាប់ឲ្យដឹងថា កាលពីរសៀលម៉ោង ៣ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអភិរក្សសត្វព្រៃបានចុះទៅដល់ផ្ទះរបស់គាត់ និងបានជំរុញឲ្យរូបគាត់ដែលកំពុងសម្រាកព្យាបាលជំងឺនៅភ្នំពេញ ប្រញាប់ត្រឡប់ទៅផ្ទះជាបន្ទាន់ ដើម្បីដោះស្រាយករណីនេះ ដោយតម្រូវឱ្យបង់លុយចំនួន ៩ លានរៀល (តថ្លៃបាន) និងចេញមុខសុំទោសជាសាធារណៈ និងព្រមទាំងប្រាប់ថា ពួកគេនឹងរៀបចំនីតិវិធីផ្លូវច្បាប់ ដើម្បីដោះស្រាយគ្នាបន្តតាមប្រព័ន្ធតុលាការទៀតផង។

ទន្ទឹមនឹងនេះ ម្ចាស់សត្វក្ងោកខាងលើ ក៏បានផុសសម្តែងការហួសចិត្ត ដោយរៀបរាប់យ៉ាងវែងអន្លាយថា៖ «ពួកបងភ្នំតាម៉ៅចង់មានលុយម្លះ ខ្ញុំមានលុយពីណាច្រើនរាប់ពាន់$ បង់អោយលោក សូមអាណិតប្រជាជនផងគ្រាន់តែស្រលាញ់និងបង្កាត់ទេ កាលមុនថាមិនមែនក្ងោកខ្មែរមិនអីទេ ឥលូវផ្សេង សូមមមេត្តាផង មិនសមទេដំបូងប្រើល្បិចនិយាយលោមៗ អោយផ្តិតមេដៃ បន្តមកចោទ ហើយចាប់ជំរិតយករញ៉ៃញៃ មេទ្រុងបាក់ជើងស្លាប់ដាច់រោម អាណិតនិងស្តាយចង់បោកក្បាលមិនទាន់លក់មួយគូផង ចិញ្ចឹម9ឆ្នាំតាំងពីក្ងោកមួយគូយកពីថៃ រហូត21ក្ងោក កាត់បានពណ៌បួនប្រភេទហើយ ចាប់យក ហើយចោទខុសច្បាប់ មិនបានសុំច្បាប់ចិញ្ចឹម ហើយសុំច្បាប់លក់។ សួរថាខ្ញុំបានលក់នៅ ព្រោះតែស្រលាញ់គេទិញមិនលក់ផង មកយកហើយពិន័យទៀត សួរយុត្តិធម៌ដែរទេ ឈ្មោះអង្ការការពារព្រៃឈើសត្វព្រៃ តែមកចាប់អ្នកដែលចិញ្ចឹមអភិរក្ស កាត់បានពណ៌ផ្សេងមិនមែនពូជក្នុងស្រុក ហើយខុសទៀត ត្រឹមត្រូវអត់ធ្វើចឹងនោះ មានលុយណារាប់ពាន់ទៅបង់វា នោះគ្រាន់ស្រលាញ់និងការពារពួកវានោះ មិនសមទេ មិនសមសោះ ។

បើដាក់ឈ្មោះការពារព្រៃសត្វ មិនសមទេ។ សោកស្តាយ និងអស់ជំនឿចិត្តខាងបងមេព្រៃ កន្លងនៅក្នងសហគមន៍ភូមិខ្ញុំបងៗដែលអើពើរឿងចាប់សំលាប់សត្វព្រៃនិងល្បាតព្រៃ មានតែសហគមន៍ខ្ញុំដែលចំណាយលុយផ្ទាល់ខ្លួន ពេលវេលា រៃថវិកានិងដាក់វេនគ្នាដើម្បីល្បាតនិងការងារអភិរក្ស ដើម្បីថែរក្សាព្រៃឈើនិងសត្វដើម្បីអោយកូនចៅជំនាន់ក្រោយស្គាល់ និងបង្កើតជាកន្លែងទេសចរណ៍។ ការល្បាត និងការដោះលែង ពីការជាន់អន្ទាក់ ហើយពន្យាបាលសត្វដែលជាប់អន្ទាក់ ពេលលែងក្នុងព្រៃសហគមន៍ តើលោកមានដឹងទេ ពេលរាយការណ៍ម្តងៗមិនឆ្លើយតបហើយមិនអើពើ ហើយមានហាងលក់ដូរម្ហូបសត្វព្រៃ តាមផ្លូវលេខ5 និងគ្រប់កន្លែង នៅគីរីរម្យលក់សេរី តើមានដែរគិតគូរអត់ អ្នកគេស្រលាញ់ឃើញចឹងខ្លោចផ្សាណាស់ មិនសមទេ មិនសមសោះ តែសូមមេត្តា បើយកសត្វខ្ញុំសូមជួយថែរក្សាវាផង ខ្ញុំអស់សង្សឹមខ្លាំងណាស់ ហើយមេត្តាកុំពិន័យជាថវិកាអី ព្រោះខ្ញុំគ្មានលទ្ធភាពបង់ទេ បើមិនមកដោះស្រាយពិន័យឈ្មោះឡើងដល់តុលា រឺអាចជាប់គុកដោយសារចិញ្ចឹមអភិរក្ស ដោយការចោទខុសច្បាប់ និងលក់ដូចមិនពិតទេ សូមមេត្តាផងចុះ សូមអង្វរ»។

ដោយឡែក នៅពេលខាងរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានចេញលិខិតអញ្ជើញឲ្យចូលខ្លួន មកបន្តនីតិវិធីបញ្ចប់រឿងនេះ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ម្ចាស់ក្ងោករូបនេះ ក៏បានលើកឡើងថា៖ «តើអាចទេ រឺក៏ខ្ញុំត្រូវតែមានទោស តែខ្ញុំមិនបានលក់ និងក៏មិនដាច់ចិត្តលក់ក្ងោកខ្ញុំទេ ក្ងោកពួកវានៅអាមួយខ្ញុំតាំង2014 ម្ល៉េះជាយូរណាស់ សំរាប់អ្នកចិញ្ចឹមដែលដឹងថាការស្រលាញ់ធំប៉ុនណា មកដល់ពេលនេះវានៅ21ដដែល ខ្ញុំទើបតែដឹងថា ខ្លួនល្ងង់ ដែលលង់ជឿគេបោកប្រាស់ សុំទិញទាំងខ្លួនកំពុងមាន វិបត្តិហិរញ្ចវត្ថុ តែខ្ញុំមិនដាច់ចិត្តមិនបានលក់ទៅអោយនរណាម្នាក់ទេ ហើយមិនដឹងពួកគាត់តាមប្រមាញ់ តាមរកកំហុសខ្ញុំពីពេលណាដែរ។ ខ្ញុំគ្មានប្រពន្ធក៏គ្មានកូនតែខ្ញុំមានបេះដូងស្រលាញ់សត្វមែន ទុកដូចជាកូន មិនមែនការសំដែង តើខ្ញុំត្រូវតែជាប់គុគច្រវាក់ និងបង់ពិន័យ ហើយសុំទោសចំពោះមេព្រៃជាសារណៈមុខប្រជាជនកម្ពុជា ខ្ញុំសុំទោស ខ្ញុំជាប្រជាជនធម្មតា ដែលមិនចេះ មិនដឹង និងមិនបានរៀនច្បាប់ រឺ ត្រូវរៀនបញ្ចប់សលកវិទ្យាល័យច្បាប់ដែររឺទេ ដើម្បីរស់នៅដោយសុខសន្តិភាព ដើម្បីក្លាយជាពលរដ្ឋល្អម្នាក់ តើគួរធ្វើយ៉ាង ? តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច ដើម្បីក្លាយជាពលរដ្ឋល្អម្នាក់រស់នៅក្នុងសង្គម ដើម្បីអោយប្រទេសរីកចំរើន និងជាសរសទ្រូងប្រទេសជាតិ និង ជាធនធានមនុស្សនៅក្រោមម្លប់រាជរដ្ឋាភិបាល សម្តេចពុកអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់ខ្ញុំបានទេ ខ្ញុំត្រូវធ្វើយ៉ាងណា?»។

ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនបានដាក់ឲ្យកប់ៗថា៖ «ចេះធ្វើទៅកើត លោកព្រះ ខ្មាសពលរដ្ឋផង, សង្ស័យតែយកសត្វទាំងនោះទៅអភិរក្ស ឲ្យស៊ីមិនគ្រប់គ្រាន់ដូចម្ចាស់គេផងមិនដឹង, បើថាគេយកសត្វកាចសាហាវ (តោ ឬ ខ្លា) មកចិញ្ចឹមទៅថា វាមិនត្រឹមត្រូវ តែនេះសត្វក្ងោក ហើយគេទិញមកពីស្រុកក្រៅមកចិញ្ចឹមទៀត, ប្រសិនបើប្រទេសទាំងមូល នាំគ្នាចិញ្ចឹមតាមផ្ទះ មិនដឹងថា វាអស្ចារ្យប៉ុណ្ណាទេ តែពួកនេះ បែរជានាំគ្នាមកចុះចាប់ ហើយឲ្យពលរដ្ឋបង់លុយពិន័យទៀត! មន្ត្រីបំបង់បាយ ដើរធ្វើបាបតែរាស្ត្រទន់ខ្សោយ បើជាមួយអ្នកមានអំណាចមើល បើហ៊ានទៅក្បែររបងផ្ទះគេ និយាយឲ្យចំៗចឹងហ្មង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×