Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​ម្តាយ​ណា​ធ្វើ​ចិត្តបា​ន​ទៅ! កូនស្រី​កំពុង​ពេញវ័យ​ស្រលា​ញ់ និង​ឆ្លាត​ទៀ​ត បែរ​ត្រូវ​លាចាក​លោក​វិញ​លឿន​បែបនេះ ដោយសារតែ…

spot_img

ពិតជារឿងដ៏គួរឲ្យអាសូរ និងមិនគួរឱ្យចង់ជឿសោះឡើយ ដែលមិនគួរណាក្មេងស្រីម្នាក់ ខណៈវ័យកំពុងពេញស្រលាញ់ ថ្នាក់ថ្នមពីឪពុកម្តាយ បែរជាត្រូវបង់សង្ខារយ៉ាងលឿនបែបនេះ ដោយសារតែនាងចូលចិត្តប្រឡែងលេងជាមួយសត្វឆ្កែ សត្វឆ្មា ហើយក៏ធ្លាប់ត្រូវឆ្កែខាំតាំងពី៣ឆ្នាំមុនមកម្ល៉េះ។

នេះបើតាមស្រ្តីជាម្តាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ណាៗ អូឡា បានបង្ហោះរូបភាពកូនស្រីមុន និងក្រោយ «គេងលក់» ទាំងមុខញញឹមស្រស់គ្មានថ្ងៃវិលត្រឡប់ ផ្តាំទៅដល់ឪពុកម្តាយគ្រប់រូប ទាំងក្តីក្តុកក្តួលរំជួលចិត្តថា «សូមផ្ដាំទៅម៉ាក់ៗដែលមានកូនតូចដែលចូលចិត្ត និងស្រលាញ់សត្វឆ្កែ-ឆ្មា កុំអោយលេងបងប្អូន កុំអោយជួបរឿងដូចខ្ញុំ មានតែស្ដាយទេ»។

ស្រ្តីជាម្តាយក៏បានបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់គាត់ បានបាត់បង់ជីវិត បន្ទាប់ពីក្តៅខ្លួនត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ ហើយចំពោះករណីនេះ គាត់ក៏បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ដែលមានអាយុជិត៦ឆ្នាំហើយ គឺធ្លាប់ត្រូវបានសត្វឆ្កែខាំតាំងពីនាងអាយុ៣ឆ្នាំ តែដោយសារនាងនៅតែចូលចិត្តលេងថើបស្និទ្ធនឹងសត្វឆ្កែឆ្មាខ្លាំង ហេតុនេះគ្រូពេទ្យបានប្រាប់ថា ទឹកមាត់របស់ពួកវា ក៏អាចបង្កអោយមានមេរោគផងដែរ។

ជាមួយគ្នានេះ បងប្អូនមហាជនជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សូមឲ្យក្មួយស្រីបានទៅកាន់សុខគតិភព កើតជាតិណាៗសូមឱ្យក្មួយស្រីវែង កុំឱ្យដូចជាតិនេះទៀត។ ហើយទន្ទឹមនឹងនេះផងដែរ បងប្អូនអ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានផ្តាំជាការដាស់តឿនថា ប្រសិនបើកូនៗត្រូវសត្វឆ្កែ ឬឆ្មា ខាំសូមប្រញាប់យកកូនទៅកាន់មន្ទីរពេទ្យ ដើម្បីចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត កុំឲ្យហួសចិត្ត ទើបស្តាយក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×