Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​ប្រមា​ថ! ចេញ​មក​ថ្មីទៀត​ហើយ ទាំង​គ្រូ​ស្រី​ទេវតា និង​លោកសង្ឃ ត្រូវ​មហាជន​ព្រលះ​យ៉ាង​ចាស់​ដៃ ក្រោយ​ឃើញ​បែបនេះ

មហាជនពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងទៀតហើយ ចំពោះវីដេអូមួយដែលទើបត្រូវបានគេចែករំលែកថ្មីៗនេះ នៅលើបណ្តាញសង្គម បង្ហាញគ្រូស្រីចេញមុខថ្មីម្នាក់ ដែលហាក់មានបារមីខ្លាំងពូកែសម្បើមណាស់ ឬអាចនិយាយបានថា ជាគ្រូទេវតាអ៊ីចឹង ព្រោះថា គ្រាន់តែសូត្រផ្តុំ បាញ់ទឹកអប់ប៉ុន្មានផែត នោះជំងឺនឹងជាសះស្បើយភ្លាមៗ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តខ្លាំងនោះ គឺត្រង់ថា អ្នកជំងឺបែរជាព្រះសង្ឃមួយអង្គ ទៅឱនក្រាបបង្គំឲ្យគ្រូស្រីមុខសក្បុះរូបនោះ ចាប់កាន់ក្បាល សូត្រផ្លុំ លុញតាមចិត្ត ដែលពិតជាមិនសមរម្យទាល់តែសោះ ក្នុងនាមជាព្រះសង្ឃ ដែលមិនគួរណាទៅជឿលើជំនឿមិនល្អផ្តេសផ្តាសបែបនេះសោះឡើយ។

តាមរយៈវីដេអូ បានបង្ហាញទិដ្ឋភាពព្រះសង្ឃមួយអង្គ ឱនក្រាបឲ្យគ្រូស្រីរូបស្រស់នោះ ធ្វើកិច្ចដ៏មិនសមរម្យផ្សេងៗ ដើម្បីព្យាបាលជំងឺភ្នែក និងឈឺក្បាល។ ហើយបន្ទាប់ពីសូត្រ ផ្លុំ ប៉ុន្មាននាទី ព្រះសង្ឃរូបនោះ បានឆ្លើយប្រាប់គ្រូស្រីដែលបានសួរស្រឡះនៅតេជគណថា អាចមើលឃើញច្បាស់ច្រើនញេាម និងក៏បាត់ឈឺក្បាលផងដែរ។ ហើយទន្ទឹមនឹងចម្លើយនេះ គ្រូស្រីរូបនោះក៏បានអួតថា ស្រួលសឹងងាប់ហ្នឹង ចង់មើលជំងឺ ឲ្យតែឆ្លើយលឿនៗ ព្រះអង្គនឹងព្យាបាលតែមួយភ្លែតទេ ម្នាក់១០ ទៅ ១៥ នាទី ជាជំងឺអស់ហើយ។

ទោះជាយ៉ាងណា ក្រោយពីបានឃើញបែបនេះ មហាជនដែលគ្មានជំនឿសូម្បីបន្តិច បានព្រលះឲ្យទាំងគ្រូស្រី និងព្រះសង្ឃនោះកប់ៗថា៖ «ចុមព្រាយកន្ទោងខៀវមកពីខាងណាទៀតហើយវើយ, ជិតឆ្កួតអស់ហើយ បួសជាលោករៀនធម៍ព្រះ បែរមកក្រាបសំពះគ្រូជាមនុស្សសាមញ្ញ ទៅជឿលើអារឿងឆ្កួតៗចឹងបែបនេះ, មហាឡប់គ្រឿងទាំងពីរមែន!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×