ភ្នំពេញ : តារាស្រីពហុជំនាញអ្នកនាងខាត់ សុឃីម បានបង្ហាញក្តីរន្ធត់ចិត្តអាណិតខ្លាំង បន្ទាប់ពីបានឃើញព័ត៌មានទាក់ទងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងលើក្រុមអ្នកច ម្រៀងនិងរាំតាមវង់តន្ត្រីអកកាដងកាលពីប៉ុន្មានថ្ងៃមុននេះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបណ្តាលមកពីរថយ ន្តបានបើកទៅបុកជាមួយគល់ស្ពានពេញទំហឹងបន្ទាប់ចេញពីកន្លែងកម្មពិធីច្រៀង-រាំនៅខេត្ត។ ដោយមើ លឃើញពីចិត្តអាណិតអាសូរក្នុងនាមអ្នកសិល្ប:តារាចម្រៀងអ្នក ខាត់ សុឃីម បានឧបត្ថម្ភថវិកាផ្ទាល់ ខ្លួនមួយចំនួនព្រមទាំងការអំពាវនាដល់សប្បុរសជនផងដែរ។
បើយោងតាមការបង្ហោះភ្ជាប់រូបភាពជនរងគ្រោះ(អ្នកច្រៀង-រាំ)នៅក្នុងហេតុការណ៍តារាស្រី ខាត់ សុឃីម បានរៀបរាប់ថាជួយយកតែបុណ្យផងចុះជីវិតអ្នករកសុីយប់ជីវិតអ្នកចម្រៀងអកកាដងម្នាក់១ឬ២ដុល្លារ ជួយគ្នាផងពួកគាត់គ្រោះថ្នាក់ចរាចរណ៍(បើកឡានបុកគល់ស្ពាន)មកពីរច្រៀងនិងរាំវិញ(បងជួយតាម លទ្ធភាពដែរណាអូនហ៊ឺឆាកជីវិតជាអ្នកសិល្បៈ)។

តារាពហុជំនាញ ខាត់ សុឃីមបានធ្វើការបញ្ជាក់បន្ថែ មតាមរយ:ការឆ្លើយតបសំណួរដែរថា បច្ចុប្បន្នសភាពរ បួសជនរងគ្រោះគឺធ្ងន់ធ្ងរណាស់ខណ:ពេលនេះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់(ICU)នៃមន្ទីពេទ្យកាល់ម៉ែត។
ចំណែកនៅលើគណនីហ្វេសប៊ុកឈ្មោះ Vanny ou ក៏បានបង្ហោះសាររៀបរាប់ដែរថាលុយដែលពុកម៉ែបង ប្អូនបានបាញ់ចូលកុងរបស់នាងខ្ញុំ ខ្ញុំបានយកទៅប្រគល់ជូនអ្នកម្ដាយរបស់អាវីផ្ទាល់រួចរាល់ហើយស្ថានភាពរបស់គាត់មិនទាន់បានធូរទេ គឺត្រូវចំណាយលុយជាច្រើនទៀត សុំពុកម៉ែបងប្អូនបន្តជួយគាត់តទៅទៀ តផងមួយដុល្លារក្តីពីរដុល្លារក្តីតាមរយៈABAដើម្បីតាមដានស្ថានភាពជំងឺគាត់តទៅទៀត។

ជារឿងៗ ខាត់ សុឃីម រមែង ធ្វើការអំពាវនាវរាល់ពេលអ្នកចម្រៀង តាមភ្លេងការ មានបញ្ហា មិនចោលឡើយ ព្រោះយល់ថាជាអ្នកចម្រៀង តាមរោងការ ប្រថុយបញ្ហាណាស់ក្នុងការធ្វើចរាចរណ៍។ ដើម្បីជីវភាព ត្រូវដោះដូរច្រើនក្នុងការធ្វើដំណើរ សូម្បីតែពេលខ្លះរូបអ្នកនាងក៍ជួបបញ្ហា ចរាចរណ៍ផងដែរ។ ដូចនេះហើយទើប អ្នកនាងយល់អារម្មណ៍មួយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV





