Okiku ត្រូវបានគេចាត់ទុកថា ជាខ្មោចតុក្កតារបស់ជប៉ុន វាត្រូវបានទុកដាក់ក្នុងអារាម Mannenji នាប្រជុំជន Iwamizawa ខេត្ត Hokkaido ។
តុក្កតា Okiku ត្រូវបានដាក់ក្នុងអារាម Mnnenji នៅ Hokkaido ។
ពីដើមរៀងមក ធ្លាប់មានរឿងនិទានជាច្រើនអីពី Okiku ប៉ុន្តែគេគ្រាន់តែដឹងថា ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ឈ្មោះ Eikichi Suzuki បានទិញតុក្កតានេះឲ្យប្អូនស្រីនៅឆ្នាំ
1918 ។ ប្អូនស្រីរបស់វាពិតជាពេញចិត្ត ហើយទៅណាមកណាក៏យកទៅតាមដែរ ។ ក្រោយមកនាងក៏មានជំងឺផ្តាសាយធំ ហើយក៏បានស្លាប់ ។ រឿងរ៉ាវទាំងឡាយចាប់ផ្តើមពីពេលនោះមក ។
ដំបូងឡើយ គេគិតថា យកតុក្កតានេះទៅបញ្ចុះជាមួយកូនស្រី ប៉ុន្តែក្រោយមកក៏ចង់រក្សាទុកវាសម្រាប់ជាអនុស្សាវរីយ៍ពេលនឹកដល់ Okiku ។ ពួកគេក៏បានដាក់ឈ្មោះតុក្កតានេះថា “Okiku” ពោលគឺយកតាមលំនាំឈ្មោះកូនស្រីដែលបានស្លាប់ ។
មិនយូរប៉ុន្មានក្រោយមកគេសង្កេតឃើញថា សក់របស់ Okiku ដែលមុននេះ មានត្រឹមចង្ការប៉ុណ្ណោះ ស្រាប់តែវាលូតវែងដល់ត្រឹមជង្គង់ ។ ពួកគេគិតថា នៅក្នុងតុក្កតានេះគឺជាព្រលឹងរបស់ Okiku ។
តុក្កតាមានសក់វែងដល់ត្រឹមជង្គង់ ។
នៅឆ្នាំ ១៩៣៨ គ្រួសាររបស់ Okiku សម្រេចផ្ទេរលំនៅស្ថានទៅកន្លែងផ្សេង ពួកគេយកទៅផ្ញើនៅអារាម Mnnenji ហើយបានចែករំលែកអាថ៌របស់វាទៅសង្ឃនៅអារាមនោះ ។ ចាប់ពីពេលនោះមក Okiku ស្ថិតនៅក្នុងអារាមនោះរហូត សក់របស់វាតែងតែលូតលាស់ជានិច្ច ទោះបីព្រះសង្ឃក្នុងអារាមតែកាត់វាជាប្រចាំក្តី ។ សង្ឃមួយអង្គនៅអារាមនេះប្រាប់ថា លោកត្រូវបាន Okiku ពន្យល់សប្តិបង្គាប់ឲ្យធ្វើបែបនេះ ។
រហូតទល់ពេលបច្ចុប្បន្ននេះ ពុំទាន់មានបំណកស្រាយណាមួយបញ្ជាក់ពីមូលហេតុសក់របស់តុក្កតានេះកាន់តែវែងទៅៗ ។ ប្រភពព័ត៌មានខ្លះទៀតឲ្យដឹងថា សក់តុក្កតានេះត្រូវបានគេយកទៅពិសោធន៍ឃើញថា វាជាសក់របស់កូនក្មេងម្នាក់ ៕ ចន្ទ្រា