ពោះថ្លាន់១ក្បាល ត្រូវបានអង្គការការពារសត្វចាប់បញ្ជូនទៅមណ្ឌលសុខភាពតំបន់ដោយសារសង្កេតឃើញរឿងចម្លែកខាងក្នុងពោះរបស់វា ។ បន្ទាប់ពីថតកាំរស្មី X គេបានរកឃើញមានស្បែកជើងម្ខាងនៅក្នុងពោះរបស់សត្វថ្លាន់ ។
តាមព័ត៌មានឲ្យដឹងថា បុរសម្នាក់ត្រៀមចូលគេងដូចធម្មតានាពេលយប់ គាត់បានដាក់ស្បែកជើងរបស់ខ្លួននៅខាងក្រោមគ្រែ ។ ប៉ុន្តែពេលភ្ញាក់ ព្រឹកឡើងគាត់ឃើញបាត់ស្បែកជើងម្ខាង ។
-រូបថតកាំរស្មី X
-វេជ្ជបណ្ឌិតចាក់ថ្នាំសណ្តំ និងធ្វើការវះកាត់បើកពោះ
-បន្ទាប់មកវះបើកក្រពះ
-ស្បែកជើងត្រូវបានយកចេញ
គ្រួសារបុរសនោះបានស្វែងរកគ្រប់កន្លែងក៏ស្រាប់តែប្រទះឃើញពស់ថ្លាន់១ក្បាល នៅក្នុងផ្ទះដោយត្រង់ពោះមានរាងធំចម្លែក ។ ពួកគេប្រញាប់ទូរស័ព្ទទៅអង្គការ ការពារសត្វ N&S Snake Catcher ។
ពួកវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពបានដំណើរការចាក់ថ្នាំសណ្តំ និងធ្វើការវះកាត់ពិសេសក្នុងអំឡុងពេលប្រមាណ១ម៉ោង ពេលយករបស់ចម្លែកចេញមកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងព្រោះនោះជាស្បែកជើងដែលម្ចាស់ផ្ទះបានបាត់ពីយប់ ។
វេជ្ជបណ្ឌិតឲ្យដឹងថា ប្រសិនពស់ថ្លាន់មិនត្រូវបានចាប់នោះវា នឹងងាប់នៅក្រៅធម្មជាតិ ។ ស្បែកជើងនៅស្ថិតនៅក្នុងក្រពះដោយសារវាមិនអាចរលាយ រឿងនេះនឹងនាំដល់បញ្ហាធ្ងន់ធ្ងរដូចជាជំងឺក្រពះ ឆ្លងមេរោគ ឬដំបៅក្រពះ ។
បន្ទាប់ពីវះកាត់រួច ពស់ថ្លាន់មានសុខភាពល្អឡើងវិញតែវា នៅត្រូវបានរក្សាទុក នៅមណ្ឌលសុខភាព ២-៣ ថ្ងៃ ដើម្បីតាមដាន មុនពេលព្រលែងចូលធម្មជាតិវិញ ៕