Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស សុខ​សោភា ត្រូវ​មហាជន​រិះគន់​គ្មាន​សំចៃមាត់​ទៀ​ត​ហើ​យ ក្រោយ​ចូលរួម​កម្មវិធី​មួយ ស្លៀកពាក់​ឡើង​បែបនេះ

ប្រិយមិត្តអ្នកគាំទ្រចូលចិត្តវិស័យចម្រៀង ពិតជាបានស្គាល់ច្បាល់ហើយពីតារាចម្រៀង អ្នកនាង មាស សុខសោភា។ ពិតណាស់ បើទោះជាតារាចម្រៀងចាស់វស្សាក៏ពិតមាន តែតារាស្រីរូបនេះ គឺនៅតែទទួលបានសន្ទុះនៃការគាំទ្រមិនថាចាស់ក្មេងនោះឡើយ នោះក៏ដោយសារតែទឹកដមសំឡេងជាពិសេស និងរូបសម្រស់ អមជាមួយការស្លៀកពាក់តុបតែងខ្លួនយ៉ាងលេចធ្លោ នៅពេលចូលរួមកម្មវិធីម្តងៗ ដែលមើលទៅស្អាត ប្លែកមិនចាញ់ក្មេងៗជំនាន់ក្រោយនោះទេ។

ទោះជាយ៉ាងណា ទន្ទឹមនឹងមានការសរសើរទៅលើសមត្ថភាពសិល្បៈ និងក៏ដូចភាពប៉ិនប្រសព្វនៃការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះ អ្នកនាង សុខសោភា ក៏ត្រូវមហាជនធ្វើរិះគន់មិនចំចៃមាត់ផងដែរ ទៅលើការស្លៀកពាក់បែបស៊ិចស៊ីដ៏ជ្រុលហួសរបស់នាង។

ជាក់ស្តែង កាលពីប៉ុន្មានសប្តាហ៍មុន តារាចម្រៀងលំដាប់ជួរមុខរូបនេះ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ៗដៃ ក្រោយបញ្ចេញរូបភាពចូលរួមក្នុងកម្មវិធីមួយ បង្ហោះលើបណ្តាញសង្គម ដោយស្លៀកពាក់ស៊ិចស៊ីបញ្ចេញ «ល្វែងលើ» ដ៏មិនសមរម្យ។ ហើយតាមរយៈរូបភាព១សន្លឹកនោះ ត្រូវបានមហាជនជាច្រើននាំគ្នាដាក់ឲ្យបែបៗនេះថា៖ « ចុម ពាក់អាវទ្រនាប់ឡើងច្រៀងហ្មង, យូរៗទៅពាក់អាវទ្រនាប់ដើរហើយ, អស់តំលៃជាស្ត្រីខ្មែរ, ចំប៉ីក្រហមសម័យឥឡូវ ស្លៀកម៉េចក៏នៅតែស្អាតដែរ សំខាន់មិនខ្វល់តម្លៃស្ត្រីខ្មែរទេ…»។

តែដោយឡែក ថ្មីៗនេះ សុខសោភា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គម TikTok ផ្ទុះការរិះគន់យ៉ាងចាស់ដៃទៀតហើយ ក្រោយពីបានឃើញការស្លៀកពាក់ចូលរួមក្នុងកម្មវិធីមួយ ស្ថិតក្នុងឈុតរ៉ូបដ៏សិចស៊ី ប្រៀបដូចខ្វះ «ក្រណាត់» សឹងតែចំហរ «ល្វែងលើ» លើគោក។

ជុំវិញការស្លៀកពាក់ដ៏ស៊ិចស៊ីបែបនេះ មតិជាច្រើនបានលើកឡើងថា៖ «មាស សុខ សោភា ទៅជាចឹងអស់ហើយ ការស្លៀកពាក់មួយរយៈនេះ, ការស្លៀកពាក់គាត់ហាក់លើសបន្តិចហើយមួយរយៈក្រោយនេះ, ពីមុនចូលចិត្តនឹងស្រលាញ់ណាស់ តែឡូវចប់, ខ្ញុំមិនស្អប់គាត់ទេ គ្រប់វត្តមានរបស់គាត់ គឺខ្ញុំស្ញើចសសើរថាពិរោះ ប៉ុន្តែការធ្វើខ្លួនរបស់គាត់លើសហើយគាត់ចាស់ហើយ ហេតុអីធ្វើខ្លួនមិនសក្តិសមនឹងចាស់អញ្ចឹង,…. »។

ទោះជាយ៉ាងណា ក្នុងនោះ ក៏មហាជនជាច្រើនផងដែរ បានបង្ហាញការគាំទ្រ និងសរសើរចំពោះការស្លៀកនេះ ដោយលើកហេតុផលថា សិល្បៈកុំប្រកាន់អី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×