Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ជំនាញ ​”​ក​៩” ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនជាតិ​ឡាវ ១​នាក់ ដកហូតគ្រឿងញៀន​ប្រហែល​៣​គីឡូក្រាម​

​ស្ទឹងត្រែង ​៖​ កម្លាំង​នគរបាល​BLO​សហការ​ជាមួយ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​កា​រិល័យ (​ក​៩) របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ បាន​បង្ក្រាប​ករណី​គ្រឿងញៀន ១​ករណី ដោយ​ឃាត់ខ្លួន​ជនជាតិ​ឡាវ ១​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រហែល​៣​គីឡូក្រាម នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១​និង​៣០​នាទី នៅ​ចំណុច​ស្ពាន​ទី​២​ស្ថិត នៅ​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​សទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​បើ​តាម​ប្រភពពីរ​សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការ​ក្នុង​ការចុះ​បង្ក្រាប​នោះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រហែល​៣​គីឡូក្រាម​។ ជនសង្ស័យ​ឈ្មោះ​ថង លូន​ប៉ា​សឺ​ត ជា​ជនជាតិ​ឡាវ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​រស់នៅ ប៉ាក​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ វត្ថុតាង​ដកហូត​រួម​មានៈ​សារធាតុ​ញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន ៣​កញ្ចប់​ធំ ប្រមាណ​៣​គីឡូក្រាម និង​ទូរស័ព្ទ មួយគ្រឿង ប្រើប្រាស់​លេខ ០២០២៨៣៣៣៣៨៦ រថយន្ត​មួយ​គ្រឿង ម៉ាក​ហុងដា ពណ៌​ស ស្លាក​លេខ​ឡាវ ។​ ​បច្ចុប្បន្ន​ ត្រូវ​សមត្ថកិ្ច​បាន​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាង យក​មក​ស្នងកា​នគរ​បាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​ការបង្ក្រាប​កម្លាំង​មន្ទីរ​”​ក​៩” និង​កម្លាំង​BLO ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ឡាវ បន្ត​ឃាត់ខ្លួន​មេខ្លោង ឈ្មោះ ចា​វ ពែ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ឡាវ មាន​ទីលំនៅ ភូមិ ចាប់​សាន់​ខា​ខន ស្រុក​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ និង​ដកហូត​បាន​រថយន្ត ២​គ្រឿង នៅលើ​ទឹកដី​ឡាវ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×