Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅព្រឹកថ្ងៃទី១ខែមីនា ស្ពានអាកាសថ្មីលើកំណាត់ផ្លូវជាតិលេខ៥ប្ញស្សីកែវ បើកដំណើរការហើយ ដើម្បីកាត់បន្ថយកកស្ទះចរាចរ

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះដូចមុនទៀតហើយ ក្រោយពីស្ពានអាកាសឬស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានស្ថាបនាស្ទើរតែរួចរាល់១០០ភាគ ហើយត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជាគោលការណ៍ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣នេះ។ នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ អរគុណសន្តិភាព “។

គេបានមើលឃើញថា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនស្ទះចរាចរណ៍។

រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឬស្សីកែវ ។ ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននិងកំពុងសាងសង់បានជិតរួចរាល់។

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ពោលគឺឲ្យហើយនៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×