នៅថ្ងៃទី0១ ខែមីនា ឆ្នាំ២០២៣ នេះ ជនជាតិថៃម្នាក់ បានបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿមួយ នៅលើបណ្តាញសង្គម TikTok ដោយបានប្រកាសជាដំណឹង ទៅដល់អ្នកដែលមានបំណងធ្វើដំណើរទៅលេងប្រទេសវៀតណាម ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការលើកកាមេរ៉ាថតរូបដោយចៃដន្យ ព្រោះអ្នកនឹងត្រូវបានគេសុំឲ្យបង់លុយ។ ជាក់ស្តែង អ្នករែកអីវ៉ាន់លក់ដ៏ស៊ិចស៊ីម្នាក់ ត្រូវបានគេហៅថាអ្នកលក់ 200,000 dong (២ សែនដុង)។
គណនី TikTok នោះ បានបញ្ចេញវីដេអូបង្ហាញនារីអ្នកលក់ផ្លែឈើជនជាតិវៀតណាមម្នាក់ ដើរកាត់ហាលភ្លៀង តែមិនដឹងថា ជាអ្នកលក់ពិតប្រាកដ ឬ ក្លែងក្លាយនោះទេ។ ព្រោះថា បើពិនិត្យមើលខាងក្រោម ហាក់ដូចជាមិនមានអ្វីប្លែក ស្លៀកខោចាវជើងវែង និងស្បែកជើងធម្មតា។ ប៉ុន្តែ ពេលសម្លឹងទៅកំពូលលើ លួចញ័របេះដូងបន្តិច ព្រោះអ្នកលក់ បញ្ចេញដើមទ្រូងដ៏ធំទ្រលក់ទ្រលន់ និងរន្ធផ្ចិតគ្រហ៊ូៗតែម្តង។ ទោះជាយ៉ាងណា ដោយសាររែកលក់ដើរកាត់ហាលភ្លៀង មិនរងារបែបនេះ នោះជឿថា មនុស្សជាច្រើននឹងយល់ច្រឡំថា នាងជាអ្នកលក់ដូរពិតហើយ។
ម្ចាស់ឃ្លីបក៏បានបញ្ជាក់ថា «សូមរំលឹកពលរដ្ឋថៃ ដែលធ្វើដំណើរទៅប្រទេសវៀតណាម ឲ្យបានដឹងថា អ្នកលក់និយាយថាទៅថតរូបមិនគិតថ្លៃទេ។ ប៉ុន្តែ តាមពិត ពេលថតទាមទារ ២សែនដុង។ សរុបមក វាគ្រាន់តែជាការខ្ជះខ្ជាយលុយប៉ុណ្ណោះ»។
បើទោះជាម្ចាស់ឃ្លីបត្អូញត្អែរក្នុងន័យអវិជ្ជមានក៏ដោយ ប៉ុន្តែ មានការបញ្ចេញមតិប្រាប់គាត់ថា «បើចង់ថត សូមសុខចិត្តបង់ទៅ ព្រោះ២០ម៉ឺនដុង ប្រហែល ២០០ បាត សោះហ្នឹង»។ រីឯខ្លះទៀត បានលេងសើចថា «ប្អូនប្រុស នាងស្អាតណាស់ 200,000 ដុង អត់ញ័រទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@mc.may41 บอกไม่ถ่ายๆก็ยื่นให้ เลยได้เสียเงิน 😭
♬ 原声 – Xiao hong