ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ចំពោះវីដេអូដ៏កម្របានឃើញមួយ ដែលបានបង្ហាញ «តារា» ចម្រៀងមួយគូ ខណៈខាងស្រីជាតារាចម្រៀងអកកាដុង ប៉ុន្តែ ខាងប្រុសជាភ្ញៀវកិក្តិយស (គ) ដែលបានឆ្លងឆ្លើយគ្នាឡើងផ្អើលឆាកតែម្តង។
តាមរយៈវីដេអូ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បានបង្ហាញអ្នកទាំងពីរ ឡើងបកស្រាយបទចម្រៀងចង្វាក់រាំវង់មួយបទ មានចំណងជើងថា «តាមអើយ អើយតាម»។ បើតាមមើលពិនិត្យយ៉ាងច្បាស់ នោះក្នុងបទចម្រៀងនេះ គឺថាខាងតារាស្រី ធ្វើពុំសូវបានល្អនោះទេ ព្រោះដោយសាររវល់តែទប់ (សំណើចមិនជាប់) នៅពេលដែលខាងប្រុស បានចាប់ផ្តើមច្រៀង (ត) បញ្ចេញដឹកដមសំឡេង «ពិសេស» ដ៏មហាកម្លាំង ពោលគឺស្រែកផ្អើលអ្នករាំខាងក្រោមតែម្តង។
ទោះជាយ៉ាងណា ក៏សូមកោតសរសើរយ៉ាងខ្លាំង ចំពោះបុរស (គ) រូបនេះ បើទោះជាគាត់មិនអាចច្រៀងបានក៏ដោយ ប៉ុន្តែ គាត់អាចស្តាប់បាន ហើយចូលច្រៀងត្រូវវគ្គឃ្លាបទចម្រៀងផងដែរ។ ពិតណាស់ បើមើលតាមរយៈកាយវិការ គាត់ប្រហែលជាស្រលាញ់ការច្រៀងខ្លាំងណាស់។
ក្រោយពីបានមើលវីដេអូនេះហើយ មហាជនជាច្រើន បានអរគុណដល់ម្ចាស់ដើមការ និងក៏ដូចក្រុមតន្រ្តី ដែលបានផ្តល់ឱកាសឲ្យគាត់បានច្រៀងសប្បាយនឹងគេ។ ក្នុងនោះ ម្នាក់ៗបានបញ្ចេញមតិយ៉ាងដូច្នេះថា «សរសើរម្ចាស់កម្មវិធីដែលផ្ដល់តំលៃឲ្យគាត់បានច្រៀងសប្បាយ, ហេតុតែស្រលាញ់សិល្បៈ អាណិតគាត់ណាស់ តែទប់សំណើចពុំបានទេ!…។ រីឯអ្នកផ្សេងទៀត ក៏បានលេងសើចថា៖ «ដាក់ទៅពូ កុំខ្វល់អ្នកសើចពូ, បិតាសម្លេងឯក សំលេងម្ចាស់ដើមមិនដូរ, គោខ្ញុំផ្អើលធ្លាយក្រោលអស់ហើយ, សុំសសើរខាងស្រីខ្លាំងណាស់ដែលច្រៀងជាមួយបាន, ច្រៀងមិនសូវបាន បានស្រែកយោង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





