ភ្នំពេញ ៖ ផលិតកម្មសាស្ត្រាហ្វីម បានធ្វើសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅឯរោងកុនលេជេន ស្ថិតក្នុងផ្សារទំនើប ជីបម៉ុង តាមបណ្តោយផ្លូវព្រះនរោត្តម រាជធានីភ្នំពេញ ដោយបាននិយាយពីចំណុចសំខាន់ៗជុំវិញប្រតិកម្មមួយចំនួន ក្នុងពេលដាក់ដំណើរការបញ្ចាំងរឿង «ហាមបិទភ្នែក» លើកដំបូងនៅឯរោងភាពយន្ដ។
នាឱកាសនោះ ឃើញមានវត្តមាន អ្នកនាង ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្ត្រាហ្វីម ក្រុមការងារ អ្នកនិពន្ឋ អ្នកដឹកនាំរឿង និងតំណាងរោងកុនលេជេន ផងដែរ។

យោងតាមការលើកឡើងរបស់ អ្នកនាង ប៊ុន ចាន់និមល ថៅកែផលិតកម្មខាងបានបញ្ជាក់ថា រឿង «ហាមបិទភ្នែក» ជាស្នាដៃរឿងដំបូង ដែលផលិតកម្មយើង បានផលិតដាកបញ្ចាំង នៅតាមរោងកុន។ ជាមួយការត្រៀមបង្ហាញភាពយន្តផ្សេងៗទៀត យើងបាន បន្តដាក់ទុនបន្ថែមផលិតភាពយន្ត ដាក់តាមរោងកុន។ យើងមិនត្រឹមតែមានភាពយន្តដាកផ្សាយលើ កញ្ចក់ទូរទស្សន៍ ឬនៅតាមAdd និងបណ្តាញសង្គមនោះទេ តែផលិតកម្មយើង ក៍និងប្រឹងអោយកាន់តែសម្បូរបែប ថែមទៀតលើការផ្សព្វផ្សាយភាពយន្តខ្មែរ។

រឿង«ហាមបិទភ្នែក»យើងទើបដាក់បញ្ចាំង បានត្រឹម សប្តាហ៍ទី១ តែសន្ទុៈ អ្នកមកទស្សនា ភ្លូកទឹកភ្លូកដី ឡើងក្បែរ៣ម៉ឺននាក់។ ម្ល៉ោះហើយទើប មាន អ្នកតាមដាន ឬខមមិនខ្លះថា យើងបន្លំ និងបំប៉ោង យកភាពទាក់ទាញ។ សាស្ត្រាហ្វីម បង្កើតឡើង៨ឆ្នាំមកហើយ ដែលស្នាដៃនីមួយៗ មានការគាំទ្រ ពីមហាជន។អ្នកនាងនិមល ថាអ្នកខ្លះមានគោលបំណងមិនឲ្យគេមើលរឿង ”ហាមបិតភ្នែក” ក៍ព្យាយាមបញ្ចេញRate ក្លែង ក្លាយ បែបនោះ តែនាងថាការ Rate បែបនេះគឺប្រហែលជាពួកគាត់ប្រៀបធៀបរឿងនាងទៅរឿងហូលីវូដ ដែលជាប់ លេខ ១ ហើយមើលទៅ?តែនាងថាបើការប្រៀបធៀបរឿងនេះទៅនិងការផលិតរឿងនៅប្រទេសជិតខាង ឬរឿង ក្នុងស្រុកនោះគឺជាការជាន់ពន្លិចវិស័យភាពយន្ដខ្មែរហើយ ខណៈនាងជាផលិតករផ្ទាល់សូមឲ្យRate រឿងនេះ 7/10 ដែលនាងសូមប្រៀបធៀបរឿងជាមួយប្រទេសជិតខាង ហើយ9/10 សម្រាប់រឿងក្នុងស្រុកដែល ផលិតបែប រន្ធត់ដូចគ្នា។ ”ហាមបិតភ្នែក”ជាភាពយន្ដបែបរន្ធត់ទី១ របស់Sastra Film គឺចង់ផ្ញើរសារថាមនុស្សទាំង អស់គ្នាសូម កុំបិតភ្នែក បើសិនជាឃើញនណាម្នាក់ដួល ហើយព្យាយាមបិតភ្នែកដើររំលង អត់ជួយ នោះគឺជាការធ្វើ ខុស ដោយ ចេតនា ឬអចេតនាក៍ដោយនោះកម្មពាររឿងទាំងអស់នោះនឹងកើតលើខ្លួនយើង។ អីចឹងរឿងនេះចង់បង្ហាញ ថាកុំ បិត ភ្នែកពេលឃើញអ្នកណាម្នាក់ លំបាក សូមជួយគេតាម អ្វីដែលអាចជួយទៅបាន។

លោកប៊ុន ម៉េង ជាអ្នកតំណាងខាងStudio របស់ក្រុមហ៊ុនមួយដែលចែកចាយភាពយន្ដនៅ ប្រទេស កម្ពុជានិងតាមតំបន់មួយចំនួននោះបានអះអាងថាទាក់ទងទិន័្នយ រឿង”ហាមបិតភ្នែក”នេះគឺពិតជាទទួល បានការ គាំទ្រពីទស្សនិកជនច្រើនមែនទែន ហើយក្រោយមានការលេចឭថាមានកាចោទប្រកាន់ថាទិន័្នយរបស់យើងFake នោះលោកថាពិតជាមានការភ្ញាក់ផ្អើល ព្រោះខាងរោងកុនមិនដែលបង្ហោះឬបញ្ចេញព័តមានមិនពិតឡើយ។ លោក ម៉េង អះអាងថាចំនួននៃការលក់សំបុត្ររឿង”ហាមបិតភ្នែក”៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










