កាលពីពេលថ្មីៗនេះ អ្នកបើកបរម្នាក់ និងក្រុមគ្រួសាររបស់គាត់ នៅក្នុងខេត្ត Kelantan បានរងរបួសធ្ងន់-ស្រាល នៅពេលដែលក្របីមួយក្បាល ដែលពួកគេបានបុកដោយអចេតនា បានធ្លាក់ពីលើរថយន្តរបស់ពួកគេដ៏មិននឹកស្មានដល់។
យោងតាមសារព័ត៌មាន Oriental Daily ក្រុមគ្រួសារមួយ បានកំពុងបើករថយន្តធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅ Semerak បន្ទាប់ពីចូលរួមពិធីមង្គលការរបស់សាច់ញាតិនៅ Selising ។ ក្នុងរថយន្តមានមនុស្ស ៥នាក់ (ប្តីប្រពន្ធនិងកូន៣នាក់)។
ហេតុការណ៍នេះបានកើតឡើង កាលពីយប់វេលាម៉ោង ១១ យប់ ខណៈអ្នកបើកបរ បានសារភាពថា នៅពេលនោះ គាត់មើលឃើញក្នុងកម្រិតទាបណាស់ ដែលជាហេតុមិនអាចគេចក្របីបានទាន់ពេល។
ការបុកគ្នានេះពិតជាស្មានមិនដល់ដែលមិនមានការទប់មិនឱ្យប៉ះពាល់អ្វីដែលបណ្តាលឱ្យសត្វក្របីដែលត្រូវបញ្ជូនទៅលើអាកាសមុនពេលចុះចតលើរថយន្តហើយបុកកញ្ចក់ខាងក្រោយ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺត្រង់ថា ការបុកនេះ ពិតជារឿងដ៏មិនធម្មតានោះទេ ដែលរហូតបណ្តាលឲ្យសត្វក្របី ដែលត្រូវបញ្ជូនទៅលើអាកាស មុនពេល «ចុះចត» លើដំបូលរថយន្ត ហើយបុកកញ្ចក់ខាងក្រោយ។
ជាលទ្ធផល ស្ត្រីដែលអង្គុយលើកៅអីអ្នកដំណើរ ក្នុងរថយន្តបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Universiti Sains Malaysia (HUSM) ក្នុងទីក្រុង Kupang Kerang ដើម្បីព្យាបាល។
ទោះជាយ៉ាងណា លោក Zaizul Rizal Zakaria អធិការនគរបាលស្រុក Pasir Puteh បាននិយាយថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមមាត្រា ៤៣ (ជំពូក១) ស្តីពី (ការបើកបរមិនប្រុងប្រយ័ត្នដែលបណ្តាលឱ្យមានគ្រោះថ្នាក់) នៃច្បាប់ដឹកជញ្ជូនផ្លូវគោក ឆ្នាំ១៩៨៧»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

