រឿងរ៉ាវសត្វក្ងោក មិនទាន់កន្លងផុតស្រួលបួលផង ឥឡូវនេះ ឈានចូលដល់រឿងថ្មីមួយទៀតហើយ ទាក់ទងទៅនឹងមន្រ្តី «អភិរក្សត្រី» វិញម្តង បានកំពុងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ហួសចិត្តសឹងតែរកពាក្យនិយាយមិនចេញ ខណៈបានឃើញចុះទៅហាមឃាត់ក្រុមអ្នកស្ទួចត្រី គ្រាន់តែជាការកម្សាន្ត ស្ថិតនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។
ជាការពិតណាស់ ក្នុងស្ទឹង បឹងបួរ ព្រែក ទន្លេ សមុទ្រ គឺជាសម្បត្តិរួមសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅ អាស្រ័យផលរកត្រីម្ហូប ដើម្បីផ្គត់ផ្គង់ជីវិតភាពប្រចាំថ្ងៃ តាមរយៈការនេសាទស្របច្បាប់ដូចជា៖ ស្ទួច បង់សំណាញ់ ដាក់មង ឬដាក់ទ្រូ ជាដើម ពោលគឺលើកលែងតែក្នុងករណីប្រើឧបករណ៍ «ឆក់» ដែលជាទង្វើបំផ្លិតបំផ្លាញសម្បត្តិធម្មជាតិប៉ុណ្ណោះ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ មានរឿងរ៉ាវដ៏ហួសចិត្តខ្លាំងបំផុតមួយ បានកើតឡើង គ្រាដែលអាជ្ញាធរមួយក្រុម ដែលត្រូវបានដឹងថា មកពីភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ និងព្រមទាំងមន្រ្តីជលផល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះទៅហាមឃាត់បុរសមួយក្រុម ដែលកំពុងជិះទូក «ស្ទួច» ត្រីក្នុងដងស្ទឹងព្រែកត្នោត ដើម្បីគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ។ អ្វីដែលកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺក្រុមអាជ្ញាធរ «កាង» ត្រីតាមដងស្ទឹងសាធារណៈដ៏ជ្រុលហួសទាំងនោះ បាននិយាយបែបនេះ ទោះស្ទួចលេងកម្សាន្តស្អីក៏ដោយ គឺមិនអាចធ្វើបានជាដាច់ខាត។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមអាជ្ញាធរទាំងនោះ ក៏បានហៅក្រុមអ្នកស្ទូច ទៅធ្វើការអប់រំទៀតផង។
ក្រោយពីបានឃើញពីទង្វើចេញមកភ្លាវៗបែបនេះ មហាជនបានដាក់ឲ្យកប់ៗថា៖ «សុំសួរបន្តិច ស្ទឹងហ្នឹង ពូកពូឯងទិញដាច់មែន, យីអាពូអស់នេះ និយាយមកសម្ដីដូចខ្លួនឯងជាម្ចាស់បឹងស្ទឹងទន្លេអ៊ីចឹង ,ស្ទូចត្រីសោះ វាអស់ត្រីម៉ានតោន ចេញមកឡប់ៗសុទ្ធហ្មង!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@sanghong294 ស្ទូចត្រីមានព្រំដែន🤣
♬ original sound – សេងហ៊ាង fishin 294