មនុស្សជាច្រើន ដែលបានឃើញឃ្លីបវីដេអូ ពិតជាស្រឡាំងកាំង និងភ័យបុកពោះជំនួសយ៉ាងខ្លាំង នៅពេលបានឃើញកីឡាករ Buakaw Banchamek បានចូលរួមក្នុងការហ្វឹកហាត់លោតឆ័ត្រយោង ស្រាប់តែភ្លាត់ស្នៀត ត្រូវឆ័ត្រអូសជិត ១០០ ម៉ែត្រ ដ៏គួរឲ្យរន្ធត់បំផុត។
យោងតាមសារព័ត៌មានថៃ khaosod បានឲ្យដឹងថា ក្នុងអំឡុងពេលនោះ ប៊ូខាវ បានចូលរួមក្នុងការហ្វឹកហាត់លោតឆ័ត្រ ជាមួយកងទ័ពជើងគោកថៃ និងកងទ័ពសហរដ្ឋអាមេរិក ក្នុងការលោតឆ័ត្រយោងយុទ្ធសាស្ត្រ ចូលតំបន់ប្រតិបត្តិការ (SAO-JFEO) ក្រោមក្រមយោធា Cobra Gold 23 នៅទីលានលោតឆ័ត្រយោង Ban Tha Dua ស្រុក Muang ខេត្ត Lopburi ។
ប៉ុន្តែ ផ្ទុយទៅវិញ ព្រឹត្តិការណ៍ហ្វឹកហ្វឺនដ៏រន្ធត់ បែរបានប្រែជានាទីនៃជីវិតរបស់កីឡកររូបនេះ គឺនៅពេលដែល Buakaw លោតឆ័ត្រចុះពីលើអាកាស ហើយរឿងហេតុដ៏មិននឹកស្មានដល់មួយ ស្រាប់តែបានកើតឡើង ដោយសារតែខ្យល់បក់ខ្លាំង បណ្តាលឲ្យ Buakaw មិនអាចគ្រប់គ្រងឆ័ត្រយោង និងមិនអាចប្តូរទិសបាន។ ភាពច្របូកច្របល់នៅលើអាកាសបានកើតឡើង ប៉ុន្តែ Buakaw បានប្រមូលស្មារតីនឹងន៎ ដើម្បីដោះស្រាយបញ្ហា តាមការណែនាំរបស់គ្រូបង្គោល និងព្យាយាម «ជួសជុល» វា រហូតអាចចុះចតនៅលើដីដោយសុវត្ថិភាព។
ទោះជាយ៉ាងណា នៅពេលដល់ដី Buakaw ត្រូវបានឆ័ត្រអូសទៅចម្ងាយជិត ១០០ ម៉ែត្រ -ទីកន្លែង ដែលរូបគេព្យាយាមដោះឆ័ត្រចេញ ប៉ុន្តែមិនអាចដោះខ្សែពួរដែលរុំជុំវិញជើងរបស់គាត់បានឡើយ រហូតទាល់តែ ឆ័ត្រឈប់អូស ហើយសំណាងល្អហើយដែល Buakaw ពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែង កីឡាកររូបនេះ បានងើបចេញពីកន្លែងកើតហេតុ ហើយបញ្ជាក់ប្រាប់ទាំងញញឹមថា ខ្លួនគេមិនអីនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







@silentpower_1 #กองทัพบก ♬ เสียงต้นฉบับ – พลังเงียบ เฉียบขาด